ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួនទៀតបានប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចំរើនតាមរយៈការផ្តល់គម្រោងមួយចំនួនរបស់ខ្លួន។ លើសពីនេះទៀតនោះ ចិនគឺជាប្រទេសធំមួយដែលបានផ្តល់ជំនួយច្រើនជាងគេមកដល់ប្រទេសកម្ពុជាផងដេរ។ តាមរយៈការផ្តល់ជំនួយនេះប្រទេសចិនបានផ្តល់ជំនួយតាមរយៈគម្រោងមួយចំនួនដែលមានស្រាប់និងគម្រោងមួយចំនួនទៀតកំពុងពិភាក្សាជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។
តើហេតុអ្វីបានជាប្រទេសចិនផ្តល់ជំនួយតាមរយៈគម្រោងជាច្រើនមកប្រទេសកម្ពុជា?
តើកម្ពុជា មានទំនាក់ទំនងវិស័យសេដ្ឋកិច្ច នយោបាយ យ៉ាងណាជាមួយនឹងប្រទេសចិន?
តើការផ្តល់ជំនួយពីប្រទេសចិននេះបានជួយអ្វីខ្លះដល់ប្រទេសកម្ពុជា?ដើម្បីចង់ដឹងកាន់តែច្បាស់ជាបន្តសូមស្តាប់បទសម្ភាសន៍រវាងលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តី FM102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លោក លី អាន (Li An)ទីប្រឹក្សាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា និងជាទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចតទៅ!