en     km
en     km

ស្ត្រីនៅតែខ្លាំងជាបេក្ខជនក្នុងកម្មវិធីទិវាភាពជាអ្នកដឹកនាំឆ្នាំ២០១៧

Share

ក្រុងភ្នំពេញ៖ នៅរសៀលថ្ងៃទី ១០ ខែ តុលា ឆ្នាំ​២០១៧ នេះ ទិវាភាពជាអ្នកដឹកនាំឆ្នាំ​២០១៧ ដែលបង្កើតដោយមជ្ឈមណ្ឌលរដ្ឋាលីដឌីង បានចាប់ផ្តើមប្រកួតប្រជែងក្នុងប្រធានបទស្តីពីការបង្កើតបរិយាកាសដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ។ បេក្ខជន បេក្ខនារី មានជំនឿចិត្តយ៉ាងម៉ុតមាំក្នុងការប្រកួតប្រជែងយកជ័យលាភី។តែក្នុងកម្មវិធីនេះ បេក្ខជនស្រីមានចំនួនស្មើ បេក្ខជនបុរស។

នៅក្នុងទិវានោះមានបេក្ខជននិងបេក្ខនារីចូលរួម ៣២ នាក់ ក្នុងនោះបេក្ខនារីមាន ១៦ នាក់។

លោក ហ៊ោ ចាន់រដ្ឋា ឬ រដ្ឋាលីដឌីង ដែលជាប្រធាននៃមជ្ឈមណ្ឌលរដ្ឋាលីដឌីង បានប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តីថា វេទិកានេះ​ធ្វើឡើងក្នុងគោលបំណង ចង់រំលឹកពីភាពសំខាន់នៃភាពជាអ្នកដឹកនាំ ដែលក្នុងមួយឆ្នាំ​ទិវាភាពជាអ្នកដឹកនាំគឺធ្វើឡើងនៅក្នុងថ្ងៃទី ១០ ខែ តុលា។ លោកថា អ្នកដឹកនាំប្រៀបដូចជាឪពុកជាម្តាយដែលមើលថែរកូនគ្រប់រូប ទើបវេទិការនេះចាប់ផ្តើមបំផុសគំនិតឲ្យមានការប្រឡងប្រជែងសមត្ថភាពនៃការដឹកនាំ។

លោក រដ្ឋាលីដឌីង៖

លោកស្រី ផុន សោភ័ណ នាយិកាក្រុមហ៊ុន 5 Bright Siblings ជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីទាំង ១៦ នាក់ បានប្រាប់អ្នកសារព័ត៌មានថាអ្នកស្រីមានទំនុកចិត្តក្នុងការប្រកួតប្រជែងយកជ័យលាភីឲ្យបានក្នុងឆ្នាំនេះ។ លោក ស្រីលើកឡើងថា លោកស្រីមានការពេញចិត្តឲ្យមានការបង្កើតឡើងនូវវេទិការនេះ ព្រោះវាជាអ្វីដែលជម្រុញឲ្យសិស្សនិស្សិត ជាពិសេសស្រ្តីក្នុងភាពជាអ្នកដឹកនាំ បង្កើតអ្នកដឹកនាំដែលមានសមត្ថភាពឲ្យបានច្រើនទៅថ្ងៃអនាគត។

លោកស្រី ផុន សោភ័ណ៖

លោកស្រីក៏បានលើកទឹកចិត្តនឹងអំពាវនាវឲ្យស្រ្តីឲ្យមានភាពជាអ្នកដឹកនាំ ព្រោះស្ត្រីក៏ជាកម្លាំងចលករមួយ ឬ ជាឥទ្ធិពលក្នុងសង្គមជម្រុញឲ្យសង្គមមានការដឹកនាំប្រកបទៅដោយទស្សនវិស័យវែងឆ្ងាយ។

លោកស្រី ផុន សោភ័ណ៖

នៅក្នុងវេទិកានេះ ផងដែរ ព្រះសង្ឃមួយអង្គ ព្រះនាម ឡមឡើម ជានាយកប្រតិបត្តិនៃ​សមាគមជិវិតនិងក្តីសង្ឃឹម ដែលគង់នៅខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ថា​ការបង្កើតវេទិកានេះ គឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យសារធារណៈជន​បានរៀននូវចំនេះដឹង ដែលគ្មានបង្រៀននៅសាលានោះគឺមេរៀនជីវិត។ ព្រះអង្គបានពន្យល់ថា ការរៀនសូត្រនេះពីវេទិកានេះនឹងអាចធ្វើឲ្យសារធារណជន ទទួលបានចំណេះដឹងនឹងធ្វើការចែករំលែកបទពិសោធន៍នេះ ទៅកាន់អ្នកដទៃផងដែរ។

ព្រះអង្គ៖

វេទិកាភាពជាអ្នកដឹកនាំនេះបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដែលនេះគឺជាលើកទី​៥ហើយក្នុងការបង្កើតនៅវេទិកានេះ៕

Share

ព័ត៌មានទាក់ទង

Image