en     km
en     km

សម្ដេច ហ៊ុន សែន ៖ នៅឆ្នាំ២០១៨ប្រាក់បៀវត្សមន្រ្ដីរាជការនិងឯកជន​ត្រឹម ១លាន២សែនរៀល មិនជាប់ព​ន្ធទេ(មានសំឡេង)

Share

ភ្នំពេញ៖ កាលពីមុន​ប្រាក់បៀវត្សចាប់ពីមួយលានរៀលឡើង ត្រូវកាត់ពន្ធចូលរដ្ឋ។ តែចាប់ពីឆ្នាំ ២០១៨ទៅនឹងធ្វើឡើងលុះត្រាប្រាក់បៀបវត្សកើន ជាង១លាន​ ២សែន​ រៀល។ ទោះជាយ៉ាងណា កម្មករ ជាង ៧០ម៉ឺននាក់នឹងមិនជាប់ពន្ធទេ ព្រោះ បៀវត្សរបស់ពួកគាត់ ១៧០ដុល្លារ ចាប់ពីឆ្នាំ២០១៨។ សម្ដេចនាយករដ្ឋម​ន្ត្រីប្រកាសថា ប្រាក់ខែកម្មករមិនជាប់ពន្ធទេ តែ ប្រាក់ខែ មន្ត្រីរាជការណាដែលកើនពីជាង១លាន២សែនរៀលទើបជាប់ពន្ធ។

កញ្ញា ជុំ ជោគជាតារាយការណ៍ពីព័ត៌មាននេះ!

 

សម្ដេច ហ៊ុន សែន  នាយករដ្ឋមន្រ្ដីបានប្រកាសឱ្យដឹងថា  រាជរដ្ឋាភិបាលបានសម្រេចនៅឆ្នាំ ២០១៨ ខាងមុខ គឺប្រាក់បៀវត្សរបស់មន្រ្ដីរាជការ និងបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនទាំងឡាយ ត្រឹម ១លាន២សែន រៀល ចុះក្រោមនឹងមិនជាប់ពន្ធរដ្ឋទៀតនោះទេ ។

ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូចនេះធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​និងវិជ្ជាជីវៈ ឆ្នាំ ២០១៧ -២០២៥ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១០ តុលា ឆ្នាំ ២០១៧នេះ ។

ម្ដេច ហ៊ុន សែន​៖«ឥលូវអាចនិយាយបានថា ចាប់៣០០ដុល្លារចុះក្រោមអត់មានជាប់    ​​ពន្ធទេ ចឹងយើងនេះ គឺជាការសម្រួលមួយសម្រាប់ប្រាក់ចំណូលពីការតំឡើង ហើយមិនត្រូវបានបង់មកវិញសម្រាប់រដ្ឋនោះទេ»។

តាមសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺ កាលពីឆ្នាំ២០១៧ ប្រាក់បៀវត្សមន្រ្ដីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជន ចាប់ពី១លាន រៀល ត្រូវរដ្ឋកាត់ពន្ធទុក។ តែដោយឡែកប្រាក់បៀវត្សមន្រ្ដីរាជការនៅឆ្នាំ២០១៨ខាងមុខនេះ  គឺ ចាប់ពី១លាន ២សែនរៀលឡើងទៅ ទើបជាប់ពន្ធ។

ជុំវិញរឿងនេះដែរ លោក គី សេរីវឌ្ឍអ្នកបណ្ឌិតសេដ្ឋកិច្ច និងជាអ្នកស្រាយជ្រាវនៅរាជ្យបណ្ឌិតសភា  យល់ឃើញថា គោលនយោបាយរបស់រដ្ឋាភិបាលដាក់ចេញខាងលើ គឺជាគោលនយោបាយសារពើពន្ធ ដែលលោកថា គោលនយោបាយនេះ ដើម្បីជម្រុញអោយមានកំណើនសេដ្ឋកិច្ចថែមទៀត។

លោក គី សេរីវឌ្ឍ ៖« ការបន្ថយពន្ធគឺនៅក្នុងគោលបំណង ទីមួយ.សុំអោយមនុស្សខិតខំប្រឹងប្រែងធ្វើការ។ទីពីរ.គោលនយោ បាយបន្ថយពន្ធធ្វើឡើងដើម្បីអោយមនុស្សបង្កើនការចំណាយ។ចឹងកាលណានៅក្នុងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ច កាលណាយើងនិយាយអំពីការចំណាយ​សរុបទូទាំងប្រទេសវាស្មើនឹងចំណូលអ្នកលក់នៅទូទាំងប្រទេសដែរ។ដូច្នេះហើយវាបានជួយអោយផលិតកម្មនៅក្នុងស្រុកអាចមានកំណើនខ្លះ ពេលដែលការបន្ថយពន្ធរបស់រដ្ឋាភិបាលត្រូវបានធ្វើចំពោះមន្រ្ដីរាជការ»។

ក្រោយពីការកែទម្រង់​លើប្រព័ន្ធបៀវត្សមន្ត្រីរាជការឃើញថា មានការកើនឡើងប្រាក់បៀវត្សពី ៦០ម៉ឺនរៀល រហូតមួយលា​ន និង ជាងមួយលានរៀលទៅតាម តួនាទី និងឋានន្តរស័ក្ដិរបស់មន្ត្រីរាជការទាំងនោះ៕

 

 

 

 

 

Share

Image
Image
Image