ដោយសារវិបត្តិនយោបាយប្រទេសវេណេហ្សូអេឡា ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក និងប្រទេសជិតខាងស្រាប់ហើយនោះ ពេលនេះកំពុងជួបគ្រោះអាសន្នមួយ
ទៀត ករណីប្រទេសអាហ្សង់ទីន បានព្យួរការហោះហើយរបស់ខ្លួនទៅកាន់ប្រទេសនេះ។
វិធានការរបស់ប្រទេសអាហ្សង់ទីន បានធ្វើឡើង បន្ទាប់ពីជើងហោះហើរបរទេសជាង ១០ផ្សេងទៀត បានផ្អាកការហោះហើររបស់ខ្លួន ទៅកាន់ប្រទេសដែលហែកហួរដោយវិបត្តិនយោបាយនេះ។
ក្រុមហ៊ុន Latam ដែលជាក្រុមអាកាសចរណ៍ដ៏ធំរបស់ពិភពលោក បាននិយាយថា ខ្លួនបានសម្រេចដូចនេះ តាមការបញ្ជារបស់រដ្ឋាភិបាល អាហ្សង់ទីន ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបរទេសច្រើនទៀតបានអនុវត្តការព្យួរការហោះហើរជាច្រើនថ្ងៃមកហើយ។
ក្រុមហ៊ុនអាកាសចរណ៍នេះបានបន្ដថា ជើងហោះហើរបរទេសទាំងអស់បានកាត់បន្ថយសកម្មភាពរបស់ខ្លួនស្ទើរទាំងស្រុងបន្ទាប់ពី ប្រទេសវេណេហ្សូអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិក បាននាំមុខគេ ក្នុងការដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំមួយនេះ។ គិតមកដល់ពេលនេះ មានប្រទេសដែល
ផ្អាការហោះហើរជាង ១០ ប្រទេសហើយ។ តាមទីភ្នាក់ងារសារព័ត៌មាន AFP ជើងហោះហើរបរទេស
ទាំងអស់បានធ្លាក់ចុះ ៧៥ភាគរយក្នុងរយៈពេលមួយខែ៕ ប្រភព ៖BBC