en     km
en     km

រដ្ឋាភិបាលរំពឹងភាពរឹងមំានៃវិស័យវាយនភណ្ឌ

Share

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញក្តីរំពឹងរឹងមំាចំពោះការនំាចេញផលិតផលក្នុងវិស័យវាយនភណ្ឌនៅពេលអនាគត ស្របពេលរបាយការណ៍របស់ធនាគារពិពភ​លោក​​​ព្យាករណ៍ថាកំណើនការនំាចេញសម្លៀកបំពាក់ធ្លាក់ចុះ។

ស្របពេលរបាយការណ៍របស់ធនាគារពិពភលោកWorld Bank បានព្យាករណ៍ថា​កំណើន​សេដ្ឋ​កិច្ចកម្ពុជាធ្លាក់ចុះបន្តិចពី៧ភាគរយកាលពីឆ្នំាមុនមកត្រឹម៦.៨ភាគរយនៅឆ្នំា២០១៧​និង៦.៩នៅឆ្នំាក្រោយ។

យ៉ាងណារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានសុទិដ្ឋនិយមថាកម្ពុជានៅតែអាចរក្សាកំណើន​នៃការនំាចេញសម្លៀកបំពាក់និងស្បែកជើងនៅកាន់ទីផ្សារអឺរ៉ុបនិងសហរដ្ឋ អាមេរិក។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្រោយ​បញ្ជប់កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមាកម្មករថាវិស័យវាយនភណ្ឌកម្ពុជានៅតែរក្សាកំណើននំាចេញថេរ។«អ្នកវិនិ​យោគ និងអ្នកបញ្ជាទិញប្រហែលជាគេក៏សប្បាយចិត្ត​ជាមួយល័ក្ខខ័ណ្ឌ​ដែលកាន់តែ​ល្អ​នៅកម្ពុជា។ប្រភពទំនិញនៅកម្ពុជាគឺជាប្រភពទំនិញ​ដែលអាចនិង​ទទួល​យក​ដោយទីផ្សារពិពភលោក។ខ្ញុំជឿថាការក្របួតប្រជែងនេះ មិនបាត់បងទេ»។

បើទោះបីជារបាយការណ៍របស់ធនាគារពិពភលោកព្យាករណ៍ថាកំណើននៃការនំាចេញ​ផលិត​ផលវាយនភ័ណ្ឌបាន​ថយបន្តិចដោយសារតម្លៃប្រាក់ខែឈ្នួលពិតកម្មករ​ក្នុងវិស័យ​វាយន​ភណ្ឌ​នៅកម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសបង់ក្លាដេសនិងប្រទេសមីយ៉ានម៉ាដែលអាចនំាអ្នកវិនិយោគទុនងាកទៅបណ្តាក់ទន់ក្នុងប្រទេសមានតម្លៃពលកម្មទាប។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានរកឃើញថាកំណើននៃការនំាចេញផលិតផលវាយនភ័ណ្ឌបានថយបន្តិចមកនៅត្រឹម៥,៤ភាគរយក្នុងឆមាសទី១ឆ្នំា២០១៧នេះ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នំាមុនមាន៨,៤ភាគរយ។

​​                                                      លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា

លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជាមិនយល់ថាកំណើននៃការនំាចេញ​ផលិតផលក្នុងវិស័យវាយនភណ្ឌមានការធ្លាក់ចុះនោះទេព្រោះលោកថាការនំាចេញផលិតផលក្នុងវិស័យវាយនភណ្ឌចំនួន៧ពាន់លានដុល្លារនៅឆ្នំា២០១៧នេះ ហើយការនំាចេញ​នឹង​កើន​​ឡើងរហូតដល់៧៨០០លានដុល្លារនៅឆ្នំាក្រោយនេះ។

«ក្នុងផ្នែកកាត់ដេរអត់មានធ្លាក់ចុះនៃការនំាចេញទេ។ដូចជានៅក្នុងឆ្នំា២០១៥មាន៦៨០០លានដុល្លារ ហើយដល់ឆ្នំានេះតាមការវិភាគខ្ញុំជួបអ្នកសេដ្ឋកិច្ចគេថាប្រហែល៧៨០០លានដុល្លារ អញ្ចឹងវាចំនួនការនំាចេញអត់មានបញ្ហាទេ អាចមានបញ្ហាទៅលើវិស័យផ្សេងទៀត»។

ទោះបីជារបាយការណ៍របស់ធនាគារពិភពលោករកឃើញថាកំណើននំាចេញវិស័យវាយនភណ្ឌធ្លាក់ចុះបន្តិច។ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងភាពរឹងមំាដោយសារការនំាចេញគ្រឿងយន្តបរិក្ខានិងគ្រឿងបន្លាស់អគ្គីសនីមានការកើនឡើង៨,៧ភាគរយនៃការនំាចេញសរុបឆ្នំា២០១៦។វិស័យទេសរណ៍ក៏កើនឡើង១២,៨ភាគរយក្នុងរយៈពេលប្រំាមួយខែដើមឆ្នំា២០១៧ បើធៀបទៅនឹងឆ្នំាមុនដែលមានរយៈពេលដូចគ្នាគឺ៥ភាគរយ។​

ការនំាចេញផលិតផលកើនឡើងក្នុងវិស័យទំាងពីរនេះបានជួយទប់ភាពថមថយនៃកំណើន​នំាចេញ​ផលិត​ផលវាយនភ័ណ្ឌមួយផ្នែក។

វិស័យកាត់ដេរសម្លៀកបំពាក់​និងវាយនភណ្ឌស្បែកជើងជាវិស័យស្នូលរបស់កម្ពុជាដែល​ទ្រ​ទ្រង់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យទេសចរណ៍ សេវាកម្ម និងការនំាចេញស្រូវអង្ករ។

យោងតាមរបាយការណ៍របស់បេឡារបបសន្តិសុខសង្គមបង្ហាញថាកម្មករ-កម្មការិនីបំរើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់មានជាង៨០ម៉ឺនក្នុងរោងជាងមួយពាន់នៅកម្ពុជា។

បច្ចុប្បន្នប្រាក់ឈ្នួលអប្បរមាកម្មករក្នុងវិស័យវាយនភណ្ឌមានចំនួន១៥៣ដុល្លារ។ដោយឡែក នៅឆ្នំា២០១៨ប្រាក់ឈ្នួលអប្បរមាកម្មករនឹងកើនឡើងដល់១៧០ដុល្លារ។

សហភាពអឺរ៉ុបជាទីផ្សារធំជាងគេនំាសម្លៀកបំពាក់ពីកម្ពុជាក្នុងទំហំទឹកប្រាក់កើនឡើងជិត៥ពាន់ លានដុល្លារក្នុងមួយឆ្នំាៗ។ចំណែកសហរដ្ឋអាមេរិកវិញ ជាទីផ្សារនំាចូលសម្លៀកបំពាក់​ពី​កម្ពុជាទី២ក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នំាៗ៕

Share

ព័ត៌មានទាក់ទង

Image