តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសអេស្ប៉ាញ បានសម្រេចព្យួរចោលការអនុម័តរបស់សភាកាលពីថ្ងៃចន្ទដែលផ្ដល់ឱ្យតំបន់ កាតាឡាន ជារដ្ឋឯករាជ្យ។
តុលាការរបស់ប្រទេសនេះ បានប្រកាសថា ចលនាទាមទារបំបែករដ្ឋនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ។
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូរ៉ាយៅបានព្រមានថា រដ្ឋបាលតំបន់កាតាឡានមានផែនការប្រកាសឯករាជ្យ របស់ខ្លួនគឺជាការសម្ដែងឆន្ទៈមួយ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យដ៏ចម្រូងចម្រាស់។ ស្របពេលជាមួយគ្នានេះ មេដឹកនាំរដ្ឋកាតាឡាន បាននិយាយថា ខ្លួនអាចប្រកាសតំបន់របស់ខ្លួន ជារដ្ឋឯករាជ្យនៅសប្ដាហ៍ក្រោយ តាមអំណាចរបស់ រដ្ឋសភា។
ការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី ១តុលា បានបង្ហាញថា ប្រជាជននៅតំបន់កាតាឡាន ភាគច្រើនផ្ដាច់ខ្លួនពីរដ្ឋាភិបាល ក្រុងម៉ាឌ្រិដ ដោយតាំងខ្លួនជារដ្ឋស្វ័យត្ន៕ BBC
Post Views: 287