en     km
en     km

បង់ក្លាដេសបើកជំរុំទទួលជនភៀសខ្លួនរូហ៊ីងយ៉ា ៨០ម៉ឺន​នាក់

Share

ប្រទេសបង់ក្លាដេស កាលពីថ្ងៃទី ៥តុលា បានប្រកាសប្រាប់ពិភពលោកថា ខ្លួននឹងបើកជំរុំដ៏ធំជាងគេនៅលើភពលោកដោយ ទទួលជនភៀសខ្លួនមកពីសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ាដែលរត់ពីប្រទេសភូមា ដោយអោយស្នាក់នៅយ៉ាងតិច ៨០ម៉ឺននាក់។

តាមគេហទំព័រ The Guardian.com ចាប់តាំងពីផ្ទុះហិង្សាដ៏ខ្លាំងក្លានៅថៃ្ងទី ២៥សីហា មក នៅរដ្ឋរ៉ាក់ខាញ ភាគខាងជើងនៃប្រទេសភូមា សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាគោលដៅនៃការរើសអើងជាតិសាសន៍និងសាសនា បានរត់ទៅនៅប្រទេសបង់ក្លា ដេសជាស្រុកកំណើតម្ដាយឪពុកពួកគេបានកើនឡើងជាង ៥០ម៉ឺនាក់ ដែលគេប៉ាន់ស្មានថា តួលេខនេះនឹងបន្តកើនឡើងទៀត។

រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសបង់ក្លាដេស លោក Mofazzal Hossain Chowdhury Maya បាននិយាយ ថា ប្រទេសរបស់លោកបានពង្រីកដី ៧៩០ ហិកតា ដើម្បីផ្ដល់អោយជនភៀសខ្លួនទាំងនោះមកជ្រកកោន។ លោកបញ្ជាក់ថា ក្នុងទំហំផ្ទៃដីនេះ គឺត្រូវសាងសង់ជំរុំ ចំនួន ២៣ជំរុំ៕

 

Share

Image
Image
Image