en     km
en     km

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដាក់ញត្តិទាមទារ១០ចំនុចពីស្ថាប័នធំៗ

Share

ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដាក់ញត្តិទៅស្ថាប័នកំពូលៗចំនួន៤របស់រាជរដ្ឋាភិបាលដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ធផ្តល់អត្ថប្រយោជន៍មួយចំនួនទៅដល់គ្រូបង្រៀននៅកម្ពុជា។ ការលើកទ្បើងនេះធ្វើទ្បើងក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនាថ្ងៃ ទី៥ តុលា ឆ្នំា២០១៧នេះ។

នេះជាសំទ្បេងក្រុមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលត្រូវបានក្រុមសមត្ថកិច្ចខណ្ឌដូនពេញមិនអនុញ្ញាតឱ្យជួបជុំគ្នាក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនាថ្ងៃនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានគ្នាប្រមាន៣០នាក់ បានជួបជុំគ្នានៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលបំណងដើម្បីដើរដាក់ញត្តិទៅស្ថាប័នកំពូលៗរបស់រាជរដ្ឋាភិបាល។

តែការជួបជុំគ្នានេះមិនបានសម្រេចនោះទេ ដោយត្រូវបានសមត្ថកិច្ចជាច្រើននាក់រារំាងមិនឱ្យជួបជុំគ្នា ដោយសំអាងថាសាលាក្រុងមិនអនុ ញ្ញាតឱ្យមានការជួបជុំគ្នានោះទ្បើយ។

ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចខណ្ឌដូនពេញបានអនុញ្ញាតឱ្យក្រុមគ្រូបង្រៀនចំនួន៥រូបដែលចង់ដាក់ញត្តិអាចទៅដាក់នៅតាមស្ថាប័នដែលពួកគេចង់ដាក់ តែក្រៅពីនោះមិនអនុញ្ញាតឱ្យទៅនោះទេគឺត្រូវរង់ចំានៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការដាក់ញត្តិនេះមានការអមដំណើរដោយរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចំនួន២គ្រឿងផងដែរ។ គ្រូបង្រៀនមួយរូបក្នុងចំ ណោមគ្រូបង្រៀនជាច្រើនរូបផ្សេងទៀតគឺលោកគ្រូ កៅ ឌឿន មកពីខេត្តពោធិ៍សាត់ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃនេះថា គោលបំ ណងដែលលោកចូលរួមប្រារព្ធទិវាគ្រូបង្រៀននេះ គឺដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ធពង្រឹង វិស័យអប់រំបន្ថែមទៀតខណៈដែលលោកយល់ឃើញថាវិស័យអប់រំមិនទាន់មានភាពល្អប្រសើរនៅទ្បើយ។«ចង់បានទីមួយគឺឱ្យបានប្រាក់បៀវត្សិ៍សមរម្យហើយការរស់នៅសមរម្យ កុំឱ្យជីវភាពគ្រូហ្នឹងវាធ្លាក់ដុនដាបពេក ការតម្លើងហ្នឹងពិតមែនហើយតែមិនទាន់សមស្របនោះទេព្រោះថាទំនិញទីផ្សារវាទ្បើង»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា មូលហេតុដែលក្រុមគ្រូបង្រៀនប្រារព្ធទិវាគ្រូបង្រៀននាថ្ងៃនេះគឺដើម្បីទាមទារឱ្យរដ្ឋាភិបាលផ្តល់ប្រាក់បៀវត្សិ៍សមរម្យដល់គ្រូបង្រៀន។ ប្រធានសមាគមគ្រូបង្រៀនរូបនេះរំពឹងថានឹងទទូលបានលទ្ធ ផលល្អក្នុងការដាក់ញត្តិនេះ។ «បើសិនជារដ្ឋាភិបាលគិតគូដល់លោកគ្រូ អ្នកគ្រូមែន នឹងឆ្លើយតបនៅរាល់អ្វីដែលយើងដាក់ទំាងការរើសអើង ទំាងសុខភាពគ្រូបង្រៀន កូនប្រពន្ធគ្រប់បែបយ៉ាងក្នុងញត្តិហ្នឹងបើសិនចង់យកប្រជាប្រិយភាពនៅពេលបោះឆ្នោតឆ្នំា២០១៨គួរតែឆ្លើយតបទៅលោកគ្រូ អ្នកគ្រូយើងតាមអ្វីដែលដាក់ញត្តិរបស់សមាគម»។

ស្ថាប័នដែលក្រុមគ្រូបង្រៀនបានដាក់ញត្តិនោះរួមមានក្រសួងអប់រំ យុវជន និងកីទ្បា ខុទ្ទកា​ល័យ​​សម្តេច ហ៊ុន សែន  ស្ថាប័នរដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ហើយញ្ញាត្តិនេះត្រូវបានស្ថាប័ន​ខាងលើបានទទួលយករួចហើយ។

ទន្ទឹមនឹងការដាក់ញត្តិ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះដែរ ខាងរដ្ឋាភិបាលឯណេះវិញ បានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០១៧ ដើម្បីសំដែង ការដឹងគុណដល់គ្រូបង្រៀន ក្រោមប្រធានបទ«គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ» នៅវិទ្យាស្ថានជាតិអប់រំ

លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថាការទាមទាររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះរដ្ឋាភិបាលក៏បានផ្តល់តាមការទាមទារមួយចំនួនហើយដែរ។ តែទោះជាយ៉ាងណាលោកយល់ឃើញថារាជរដ្ឋាភិបាលត្រូវបំពេញបន្ថែមនូវចំនុចសំខាន់ចំនួន៣បន្ថែមទៀតទៅដល់គ្រូបង្រៀន។ ចំនុចទំាងនោះរួមមាន៖ «ទី០១ជីវភាពគ្រូបង្រៀនធ្វើម៉េចឱ្យមានប្រាក់បៀវត្សសមរម្យ ទី០២ គឺជំនាញបន្ថែមទៀតធ្វើម៉េចដើម្បីឱ្យគ្រូបង្រៀនមានសមត្ថភាពដើម្បីផ្ទេរចំណេះដឹងដល់កូនសិស្ស ទី០៣ គឺត្រូវការលើកទឹកចិត្តតាមរយៈការធ្វើទស្សនកិច្ចសិក្សារវាងសាលារៀន និងសាលារៀន»។

គួរកត់សម្គាល់ថាញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលបានលើកទ្បើងមាន៖ ដំទ្បើងប្រាក់បៀវត្ស អប្បបរមាចំនួន២លានរៀលក្នុងមួយខែៗជូនគ្រូបង្រៀន ត្រូវមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័នអប់រំគ្រប់កម្រិត បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្តល់សិទ្ធិសេរីភាពឱ្យគ្រូបង្រៀនមានសិទ្ធិបង្កើតសហជីព ធានាថាគ្រូបង្រៀនទំាងអស់ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងមានឱកាសទទួលបានការអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់ខ្លួន ជាដើម៕

Share

Image
Image
Image