en     km
en     km

រដ្ឋសភានឹងអានព្រះរាជសាររបស់ព្រះមហាក្សត្រនៅថ្ងៃប្រជុំសភា ១២ តុលា

Share

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី ០៥ តុលានេះ ​បានសម្រេចកំណត់ថ្ងៃ បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេល ៣ខែ មកនោះដែលក្នុងមានការអានព្រះរាជសាររបស់ព្រះមហាក្សត្រទៀតផង។

                                                                  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ បានយាងត្រឡប់ពីពិនិត្យព្រះរាជសុខភាពវិញ កាលរសៀលថ្ងៃទី ៤ តុលា ដែលព្រះអង្គបានចាកចេញពីប្រទេសជិត ៣ខែ។ ទីដែលព្រះអង្គ សម្រាកពិនិត្យព្រះសុខភាពគឺនៅប្រទេសចិន។

តាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា  ដែលត្រូវបានមើលឃើញលើបណ្ដាញហ្វេសប៊ុកជាសាធារណៈ នៅថ្ងៃទី ៥ តុលានេះ ​មាន ៦ របៀបវារៈ តែរបៀបវារៈអំពីព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ជាប្រធានបទសំខាន់ជាងគេ ដែលរដ្ឋសភាត្រូវអាន នៅចំពោះមុខសមាជិកសភាដែលមានវត្តមាន។

ការប្រជុំសភាបន្ទាប់ពីបានវិស្សមកាលអស់រយៈពេល ៣ ខែមកនោះ នៅថ្ងៃទី ១២ តុលា ទំនងមិនមានវត្តមានសមាជិកសភា នៃគណបក្សសង្រ្គោះជាតិនោះទេ ដោយសមាជិកសភាបក្សនេះ ភាគច្រើនបានរត់ភៀសខ្លួនទៅក្រៅប្រទេស។

ព្រះមហាក្សត្របានយាងចាកចេញពីទៅក្រុងប៉េកាំង គឺមុនប៉ុន្មានថ្ងៃ ដែលវិសោធនកម្ម ស្ដីពីគណបក្សនយោបាយ ត្រូវបញ្ចូនចូលរាជវាំងដើម្បីសុំការឡាយប្រហស្ថលេខា របស់ព្រះអង្គឱ្យក្លាយជាច្បាប់ និងចូលជាធរមាន។

តែយ៉ាងណាក៏ដោយ វិសោធនកម្មច្បាប់នេះ ត្រូវបានប្រមុខរដ្ឋស្ដីទីគឺលោក សាយ ឈុំ បានចុះហត្ថលេខាជំនួសព្រះអង្គ។ ព្រះមហាក្សត្រ ដែលបានយាងត្រឡប់មកវិញនេះ ក៏ចំពេលលោក កឹម សុខា ប្រធានគណបក្ស ប្រឆាំងត្រូវបានចាប់ខ្លួនក្រោមបទក្បត់ជាតិផងដែរ៕

 

Share

Image
Image
Image