ភ្នំពេញ៖ធនាគារពិពភលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាថមថយតិចតួចត្រឹម៦.៨ភាគរយ ឆ្នំា២០១៧នេះ បើធៀបនឹងឆ្នាំ២០១៦គឺ៧ភាគរយ។ហើយឆ្នំា២០១៨នឹងមានកំណើន៦.៩ភាគរយ។ កំណើនសេដ្ឋកិច្ចធ្លាក់ចុះតិចតួចមកពីការនំាចេញវាយនភ័ណ្ឌថយល្បឿនបន្តិច ជំនួសមកវិញការនំាចេញ បរិក្ខារគ្រឿងយន្ត និងគ្រឿងបន្លាស់អគ្គីសនីកើនឡើង។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថាកំណើននៃការនំាចេញផលិតផលវាយនភ័ណ្ឌបានថយបន្តិចមកនៅត្រឹម៥,៤ភាគរយក្នុងឆមាសទី១ឆ្នំា២០១៧នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំាមុនមាន៨,៤ភាគរយ។
ទោះបីយ៉ាងណា ការនំាចេញគ្រឿងយន្តបរិក្ខានិងគ្រឿងបន្លាស់អគ្គីសនីមានការកើនឡើង៨,៧ភាគរយនៃការនំាចេញសរុបឆ្នំា២០១៦។ការនំាចេញផលិតផលកើនឡើងបានជួយ កាត់កងភាពថមថយនៃកំណើននំាចេញផលិតផលវាយនភ័ណ្ឌមួយផ្នែក។
របាយការណ៍របស់ធនាគារពិភពលោក(World Bank)បានចេញផ្សាយនៅថ្ងៃទី៤ ខែតុលានេះក៏បានបង្ហាញថាវិស័យទេសរណ៍កើនឡើង១២,៨ភាគរយក្នុងរយៈពេលប្រំាមួយខែដើមឆ្នំា២០១៧ បើធៀបទៅនឹងឆ្នំាមុនដែលមានរយៈពេលដូចគ្នាគឺ៥ភាគរយកាលពីឆ្នំា២០១៦។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកមើលឃើញថាការនំាចេញវាយនភ័ណ្ឌថយតិចតួចដោយសារតម្លៃផលិតផលនៃការនំាចេញថយចុះនិងដោយសារប្រាក់ឈ្នួលកម្មករពិតក្នុងវិស័យវាយនភ័ណ្ឌមានការកើនឡើងបើធៀបទៅនិងប្រទេសបង់ក្លាដេសនិងប្រទេសភូមាឬមីយ៉ាន់ម៉ាមានតម្លៃប្រាក់ឈ្នួលទាប។
លោក លី សូដេត បានព្រមានអំពីហានិភ័យដែលនំាឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់មកទាបជាងការព្យាករណ៍ ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនថយល្បឿយ៉ាងគំហុង និងភាពមិនប្រាកដប្រជាក្នុងស្ថានភាពនយោបាយក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នំា២០១៨។
បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេសសម្លៀកបំពាក់និងស្បែកជើង មានចំនួន១៥៣ដុល្លារ។
ក្នុងរបាយការណ៍នេះបានបង្ហាញពីហានិភ័យនិងភាពប្រឈមដែលរដ្ឋាភិបាលគួរអនុវត្តអត្រាតម្លៃអគ្គសនីប្រកបដោយប្រសិទ្ធភាព និងភាពក្រកួតប្រជែងក្នុងវិស័យវាយនភ័ណ្ឌឬវិស័យកម្មន្ត សាលដែលមានតម្លៃខ្ពស់។ ពិសេសកំណត់ពីគំលាតជំនាញ ដើម្បីរៀបចំវគ្គសិក្សា និងកម្មវិធី បណ្តុះបណ្តាលឆ្លើយតបនិងគោលនយោបាយស្តីពីការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជិវៈ។
កំណើនសេដ្ឋកិច្ចកម្ពុជាបានពឹងផ្នែកជាចំបង់ពីវិស័យវាយន្តភ័ណ្ឌដែលមានកម្មករបម្រើការងារ ក្នុងវិស័យវាយនភ័ណ្ឌជាង៧០ម៉ឺននាក់។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺជាទីផ្សារនំាចេញ សម្លៀកបំពាក់និងស្បែងជើងធំជាងគេសម្រាប់ប្រទេសកម្ពុជា៕