en     km
en     km

កម្ពុជានឹងរងសម្ពាធទាបចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧តុលា

Share

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា ចាប់ពីថ្ងៃទី៥ ដល់ទី៧ តុលា ប្រទេសកម្ពុជា នឹង រងសម្ពាធទាប បង្កអោយមានភ្លៀងធ្លាក់នៅបណ្ដាខេត្តមួយចំនួនដែលករណីនេះ ក្រសួងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នពីការកើតមានជាយថា ហេតុ។ នេះបើតាមបច្ចុប្បន្នភាពស្ថានភាពអាកាសធាតុដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី ០៤ តុលានេះ ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងបន្ដថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបបានរំកិលដល់ភាគពាយ័ព្យនៃប្រទេស ហើយប្រព័ន្ធសម្ពាធទាបនៅតែបន្ដអូសកាត់លើប្រទេស កម្ពុជា។

តាមសេចក្ដីជូនដំណឹងដដែលនេះ នៅយប់ថ្ងៃទី ០៦ ខែតុលានឹងមានសម្ពាធទាបថ្មីមួយធ្វើដំណើរមកកាន់ឆ្នេរប្រទេសវៀត ណាមភាគកណ្ដាល រួចបន្ដរំកិលខ្លួនមកស្ថិតនៅលើប្រទេសកម្ពុជា។ដោយឡែកនៅថ្ងៃទី ០៩ ខែតុលា នឹងមានសម្ពាធទាបសកម្មមួយកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហៃណាំ។

តាមសេចក្ដីសន្និដ្ឋានរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺនៅថ្ងៃទី ០៤ ខែតុលានេះ ភ្លៀងនឹងបន្ដធ្លាក់រាយប៉ាយច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយ នៅថ្ងៃទី ០៥ និងទី៦ ខែតុលាស្ថានភាពភ្លៀងអាចថមថយបន្ថិច។ ដោយឡែក ចាប់ពីថ្ងៃទី ០៧ ខែតុលា តទៅភ្លៀងនឹងបន្ដធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសឡើងវិញ៕

Share

ព័ត៌មានទាក់ទង

Image