ក្រោយពីការប្រកាសលទ្ធផលនៃប្រឡងសញ្ញបត្រមធ្យសិក្សាទុតិយភូមិ មានសិស្សានុសិស្សមួយចំនួន ក៏ទទួលបានជោគជ័យ មួយចំនួនទៀតក៏មិនទាន់បានទទួលជោគជ័យដូចក្តីបំណង។ អ្នកធ្លាក់បាក់ឌុប មិនប្រាកដថា ខ្លួនបរាជ័យឬក៏អស់សង្ឃឹមក្នុងការសិក្សាឡើយ។ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យមានគោលការណ៍ផ្តល់អាហាររូបករណ៍ 100% ចំនួន៣០០នាក់ ដល់សិស្សនិទ្ទេសF មធ្យមសិក្សាទុតិយភូមិ (ធ្លាក់បាក់ឌុប) សម្រាប់វគ្គបណ្តុះបណ្តាលលក្ខណ:ពិសេសនៃអាហារូបករណ៍រនេះ។
លោក កឹម អឿន នាយកប្រតិបត្ត វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បញ្ជាក់ថាការផ្តល់អាហាររូបករណ៍នេះគឺដើម្បីលើកទឹកចិត្តដល់យុវជន។ ជាងនេះទៅទៀតគឺជាការប្រាប់ផ្លូវដល់សិស្សានុសិស្ស ដើម្បីអាចឈានចូលសិក្សាក្នុងថ្នាក់ឧត្តមសិក្សាបាន និង ការបង្ហាញឱកាសសម្រាប់សិក្សានុសិស្សទាំងនោះចាប់យកអាជីពមួយចំនួន លើទីផ្សារការងារកម្ពុជា។ សូមស្ដាប់បទសម្ភាស រវាងកញ្ញា ច្រឹក ស្រីអូន និង លោក កឹម អឿន នាយកប្រតិបត្ត វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដូចតទៅ៖