en     km
en     km

សភាអាមេរិកបង្គាប់ទៅដូណាល់ត្រាំឱ្យធ្វើអន្ដរាគមជាបន្ទាន់នៅវេណេហ្ស៊ួអេឡា

Share

អាមេរិក៖ ទោះបីជាមានការជជែកពិភាក្សាគ្នាដ៏តានតឹងក៏ដោយតែទីបំផុតសមាជិកសភាសហរដ្ឋអាមេរិកបានសម្រេចធ្វើសេចក្ដីបង្គាប់ឱ្យលោក ដូណាល់ត្រាំ អន្ដរាគមន៍ជាបន្ទាន់ដើម្បីស្រោចស្រង់ស្ថានការណ៍ប្រជាធិបតេយ្យឡើងវិញនៅប្រទេសវេណេហ្ស៊ួអេឡា ក្រោមហេតុផលនៃការជួយសង្រ្គោះមនុស្សជាតិ។

ការសម្រេចរបស់សភាសហរដ្ឋអាមេរិកធ្វើឡើងដោយការអនុម័តសេចក្ដីព្រាងមួយដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបប្រធានាធិបតីវេណេហ្ស៊ួអេឡា នីកូឡាស់ ម៉ាឌូរ៉ូ។

ស្របពេលនេះដែរសមាជិកសភាបានអនុម័តផ្ដល់ហិរញ្ញវត្ថុឱ្យគណបក្សប្រឆាំងវេណេហ្ស៊ូអេឡាដែលកំពុងសុំសិទ្ធជ្រកកោននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័រ Telesur.net.au ដែលបានចុះផ្សាយនៅថ្ងៃពុធទី៤តុលានេះ។

កាលពីសប្ដាហ៍មុនប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ បានបញ្ជាទៅកាន់ឧត្ដមសេនីយ៍របស់ខ្លួនអោយត្រៀមខ្លួនដើម្បីធ្វើសង្រ្គាមប្រឆាំងសហរដ្ឋអាមេរិក ដោយចោទអាមេរិកថា មានមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសជិតខាង។

​មកដល់ពេលនេះពលរដ្ឋវេណេហ្ស៊ួអេឡាបានចាកចេញពីប្រទេសរបស់ខ្លួនទៅនៅប្រទេសជិតខាងរាប់ម៉ឺននាក់ ហើយក្នុងនោះមួយចំនួនទៅនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោក ម៉ាឌូរ៉ូ បានរំលាយសភាគ្រប់គ្រងដោយគណបក្សប្រឆាំង ។

ទន្ទឹមនឹងនេះ សភាបានសិក្សាពីសេចក្ដីព្រាងច្បាប់មួយរបស់រដ្ឋាភិបាល​លើច្បាប់សារពើពន្ធ ឆ្នាំ ២០១៨ ដោយថវិកានេះតម្រូវឱ្យសេតវិមានប្រើប្រាស់កងទ័ពដើម្បីអន្តរាគមស្ដារលទ្ធិប្រជាធិបតេយ្យប្រទេសវេណេហ្សូអេឡាឡើងវិញ៕ ប្រភពៈTelesur.net.au

 

 

 

Share

ព័ត៌មានទាក់ទង

Image