en     km
en     km

កម្ពុជាថ្កោលទោសអំពើឃោឃៅដែលបានសម្លាប់មនុស្សជិត៦០នាក់នៅអាមេរិក

Share

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ សែន ថ្កោលទោសចំពោះអំពើដ៏ឃោឃៅមួយដែលបានកើតទ្បើងនៅសហរដ្ឋអាមេរិកដោយសារ ខ្មាំកាំភ្លើងបាញ់សម្លាប់មនុស្សនៅក្នុងក្លឹបកំសាន្តមួយនៅអាមេរិកដោយបណ្ដាលឱ្យស្លាប់៥៩នាក់។

ការថ្លែងដូចនេះធ្វើទ្បើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មារិនីជាង ១ម៉ឺននាក់ នាព្រឹកថ្ងៃទី ០៤ តុលា ឆ្នំា ២០១៧ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលត្រូវបានមើលឃើញលើបណ្ដាញហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។

ដោយសារសោនាដកម្មនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងវេទិការនេះដែរ សម្តេច ហ៊ុន សែន ចាត់ទុកការសម្លាប់នេះ ជាប្រវត្តិសាស្រ្តមួយរបស់សហរដ្ឋអាមរិកដែលអាមេរិកត្រូវមានការរឹតបន្តឹងចំពោះការគ្រប់គ្រងអាវុធបន្ថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយចុះសម្តេច ហ៊ុន សែន ថ្លែងថា នេះជារឿងផ្ទៃក្នុងនៃការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ហើយកម្ពុជាគ្រាន់តែចូលរួមការសោកស្តាយចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកចំពោះសោកនាដកម្មដ៏ឃោឃៅមួយនេះ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរបន្ទាប់ពីមានខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់មនុស្សយ៉ាងឃោឃៅនេះ។ក្នុងហេតុការណ៍នេះ លោកដូណាល់ត្រាំ ក៏បានហៅការវាយប្រហានេះជាអំពើបិសាចផងដែរ។

តាម បណ្ដាញផ្សាយព័ត៌មាន BBC ឱ្យដឹងថាតាមសេចក្ដីការណ៍របស់ប៉ូលីស មនុស្សស្លាប់ដោយខ្មាន់កាំភ្លើងវាយប្រហារ កើនឡើង ៥៩នាក់ និង របួស ៥២៧នាក់ ។ ប៉ូលិស ៦៦ កំពុងតាមចាប់ខ្លួន បុរសវ័យ៦៤ ឆ្នាំ គឺលោក Stephen Paddock,  ដែលបានបាញ់ចេញពីបន្ទប់សណ្ឋាគារមួយមកលើក្រុមមនុស្សដែលកំពុងរាំច្រៀងនៅក្នុងពិធីប្រគុំតនៅពេលយប់។ នៅអាមេរិកករណីនេះ ត្រូវបានហៅថា ជាអំពើភេរវកម្មតែអាចចាត់ទុកជាការសងសឹក ឬរើសអើងជាតិសាសន៍។ តែករណីនេះ ប៉ូលសកំពុងស៊ើបអង្កេតបណ្ដាញភេរវកម្មអន្តរជាតិ៕

Share

ព័ត៌មានទាក់ទង

Image