en     km
en     km

សម្ដេច ហ៊ុន សែន ថា ប្រាក់ខែកម្មករនឹងមិនអោយទាបជាង ១៦០ ដុល្លារទេ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានប្រកាសឱ្យដឹងថា ប្រាក់ខែកម្មករ -កម្មាការិនី រោងចក្រ នៅពេលនេះ នឹងទទួលបានក្នុងម្នាក់ៗ ​១៦០ ដុល្លារ ក្នុងមួយខែ។

តាមសម្ដេច ហ៊ុន សែន ប្រាក់ខែចំនួន ១៦០ដុល្លារ ក្នុងមួយខែនេះ នឹងអាចតំឡើងផងដែរ នៅថ្ងៃខាងមុខ នៅពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសជិតខាង។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ​​កម្មករ- កម្មការិនី ជាង ១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូលនៅព្រឹកថ្ងៃទី០៤ តុលា ២០១៧នេះ ដែលប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលត្រូវបានផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនាយករដ្ឋមន្រ្តី។

នៅក្នុងពិធីនេះដែរ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ-កម្មាការិនីរោងចក្រនីមួយៗ អោយជៀសវាងការទាមទារនូវប្រាក់ខែលើសលុបដែលមិនអាចទៅរួចផងដែរ។ សម្ដេចបន្ដថា ការទាមទារប្រាក់ដែលមិនអាចទៅរួចអាចធ្វើអោយរោងចក្រនោះបិទបាន ហើយអ្នកដែលខាតប្រយោជន៍គឺជាកម្មករខ្លួនឯង។

តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន  ដដែល ប្រាក់ខែកម្មករនៅម៉ាឡេស៊ី ៣០០ដុល្លារ ប្រទេសចិនចន្លោះ ពី ១៧០ ដុល្លារ ទៅ ៦០០ដុល្លារ។  ដោយឡែកប្រទេស ហ្វីលីពីន ប្រាក់ខែកម្មករ ១៣៩ ដុល្លារ៕

 

Share

ព័ត៌មានទាក់ទង

Image