ភ្នំពេញ៖ធនាគារពិភពលោកបានបង្ហាញរបាយការណ៍ថាទីក្រុងនៅទូទំាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មិនទាន់បានផ្តល់គ្រប់គ្រាន់នូវ ហេដ្ឋារចនាសម្ព័ន្ធ ការងារ និងសេវាកម្មក្នុងល្បឿនឆាប់រហ័សដូចសន្ទុះនៃការអភិវឌ្ឍន៍ទីក្រុងដែលនំាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ ការដាក់បង្ហាញនេះស្របពេលកំណើនប្រជាជនមករស់នៅទីក្រុងកើនឡើងខ្លំាងដែលជម្រុញឲ្យតម្រូវការផ្នែកលំនៅឋានកាន់តែខ្ពស់។

ធនាគារពិភពលោកបានព្រមានអំពីការប៉ះពាល់កំណើនសេដ្ឋកិច្ចនេះ នៅក្នុងការដាក់បង្ហាញរបាយការណ៍របស់ខ្លួន ក្រោមចំណង់ជើងថា«ការពង្រីកឱកាសសម្រាប់ជនក្រីក្រនៅក្នុងទីក្រុង» ដែលផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលានេះ។
របាយការណ៍បានបង្ហាញថា អត្រាអភិវឌ្ឍន៍ទីក្រុងជាមធ្យមប្រចំាឆ្នំាក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងកម្រិតបីភាគរយ។ការអភិវឌ្ឍន៍ទីក្រុង បានជួយរំដោះប្រជាពលរដ្ឋ៦៥៥លាននាក់ចេញពីភាពក្រីក្រក្នុងរយៈពេលពីរទស្សវត្សមកនេះ។
ទោះបីយ៉ាងណា របាយការណ៍នេះបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយក្នុងទីក្រុងច្រើនជាងគេបំផុតនៅពិភពលោកចំនួន២៥០លាននាក់ កំពុងរស់នៅគ្មានផ្ទះសម្បែងសមរម្យហើយមានលទ្ធភាពតិចតួចទទួលបានសេវាកម្មមូលដ្ឋាន និងប្រឈមមុខនឹងសញ្ញាគ្រោះថ្នាក់ដូចជាទឹកជំនន់ជាដើម។
លោកស្រី ជូឌី បេគ័រ អ្នកឯកទេសដឹកនំាផ្នែកការងារទីក្រុងរបស់ធនាគារពិភពលោក និងជាអ្នក សរសេររបាយការណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍន៍ទីក្រុងដ៍ឆាប់រហ័សគឺជាបញ្ហាប្រឈមមួយសម្រាប់ប្រជាជនក្រីក្រ។
បើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់កម្ពុជា បង្ហាញថាកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងកើនពី៤,៣ លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់ នៅឆ្នាំ២០៣០។ កំណើនប្រជាពលរដ្ឋនេះ នឹងជំរុញឱ្យមានតម្រូវការកាន់តែខ្ពស់លើផ្នែកលំនៅដ្ឋាន។
របាយការណ៍នេះ បញ្ជាក់ថា តម្រូវការលំនៅឋានជាមធ្យម មានចំនួន ៥ម៉ឺនខ្នងក្នុងមួយឆ្នំាៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នំា២០៣០។ទុនវិនិយោគក្នុងវិស័យសំណង់ និងលំនៅឋាន ក្នុងរយៈពេលប្រំាខែដើមឆ្នំា ២០១៧ នេះ មានចំនួន៤៣៦៣ លានដុល្លារអាមេរិក គឺមានកំណើនចំនួន២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នំា ២០១៦។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋានបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋក្រីក្ររស់នៅរាជធានីភ្នំពេញ១០ភាគរយក្នុងចំណោមប្រជាពលរដ្ឋ២លាននាក់។ លោក សៀ ភារម្យ យល់ថា កត្តាហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារកសិកម្មនៅមានកម្រិតជាមូលហេតុនំាឲ្យប្រជាពលរដ្ឋធ្វើចំណាក់ស្រុកមកទីក្រុង ដើម្បីស្វែងរកការងារចិញ្ចឹមជីវិត។
បច្ចុប្បន្នប្រជាពលរដ្ឋ៧៥លាននាក់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិករស់នៅមានប្រាក់ចំណូលតិច ជាង៣,១០ដុល្លារក្នុងមួយថ្ងៃ។
បើតាមរបាយការណ៍ធនាគារពិភពលោក បានផ្តល់គោលការណ៍គោលនយោបាយចំនួន១០ដល់រដ្ឋាភិបាលក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។គោលការណ៍ទំាងនោះរួមមាន ផ្សាភ្ជាប់ជនក្រីក្រទៅនិងទិផ្សារការងារ វិនិយោគលើការធ្វើផែនការអភិវឌ្ឍក្រុងដែលមានសមាហរណកម្ម ធានាឲ្យមានដីធ្លី និងផ្ទះសម្បែងរស់នៅសមរម្យ ដោយទទួលស្គាល់សិទ្ធិពលរដ្ឋរស់នៅទីក្រុង ស្វែងរកកំណត់គោលដៅ ក្រុមតូចៗដែលគេនិយមយកចិត្តទុកដាក់ក្នុងចំណោមជនជាតិក្រីក្រនៅទីក្រុង ពង្រឹងអភិបាល កិច្ចមូលដ្ឋាន និងបង្កើតឲ្យមានការចូលរួមពីពលរដ្ឋ និងវិនិយោគលើប្រព័ន្ធទិន្នន័យ និងព័ត៌មាន ដែលមានលក្ខណៈល្អប្រសើរជាងមុនសម្រាប់រៀបចំគោលនយោបាយលំនៅដ្ឋាន៕