en     km
en     km

លោកត្រាំ សាទរចំណងការទូតស្អិតរមួតជាមួយថៃ

Share

ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិក បានទទួលស្វាគមន៍រាក់ទាក់ មេដឹកនាំនៃប្រទេសថៃ លោក ប្រាយុទ្ធចាន់អូចារ នៅថ្ងៃច័ន្ទនេះនៅសេតវិមានរបស់សហរដ្ឋអាមេរិកដែលបានហៅ ទស្សនកិច្ចរបស់លោកប្រាយុទ្ធជា«មហាកត្តិយស»។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ក្រៅពីសាទរចំណងស្អិតរមួតជាមួយថៃ លោក ត្រាំបានបានរៀបរាប់ថាការមកទស្សនកិច្ចរបស់លោកប្រាយុទ្ធចាន់អូចារគឺជា ជានិមិត្តរូបនៃការចងចំណងការទូត ចាប់តាំងពីលោកបានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៤។

លោកត្រាំបានបន្ថែមថា៖ «សហរដ្ឋអាមេរិកមានប្រវិត្តជាច្រើនជាមួយនឹងប្រទេសថៃ​ដែលពួកយើងមាននៅចំណងការទូតជាមួយគ្នា ហើយរឹតតែស្អិតរមួតថែមទៀត។»

ចំណងការទូតរវាងទីក្រុងបាំងកក និង ទីក្រុងវ៉ាស៊ីនតោនមានចំនួនរយៈពេល១៨០ ឆ្នាំទៅហើយ។

ប៉ុន្តែសម្រាប់លោកប្រាយុទ្ធ​ចាន់អូចារ គឺជានាយករដ្ឋមន្រ្តីដំបូងដែលមកធ្វើទស្សនកិច្ចនៅសេតវិមានចាប់តាំងពីឆ្នាំ​២០១៤មក។

លោកដូណាល់ត្រាំបានអញ្ជើញលោកប្រាយុទ្ធ ចាន់អូចារមកកាន់សេតវិមានតាំងពីខែ មករាដើមឆ្នាំ ២០១៧ ស្របពេលដែលប្រទេសថៃមានការព្រួយបារម្ភពីការប៉ះទង្គិចយោធាជាមួយនិងប្រទេសចិនករណីជម្លោះព្រំដែនទឹកនៅសមុទ្រចិនខាងត្បូង៕CNA

 

 

Share

Image
Image
Image