en     km
en     km

បទសម្ភាសន៍៖ មូលហេតុអ្វីបានជាសិស្សស្រីប្រឡងបាក់ឌុបឆ្នាំ ២០១៧ ជាប់ជាងសិស្សប្រុស?

Share

ក្នុងចំណោមបេក្ខជនប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ សិស្សស្រីមានចំនួន ច្រើនជាងសិស្សប្រុស ដែលនេះបង្ហាញពីការកើនឡើង នូវភាពសកម្មរបស់ស្រ្តីក្នុងវិស័យអប់រំ។

 

                                                                  ​​អនុរក្សកំពុងពិនិត្យសិស្សប្រឡងបាក់ឌុប។

ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុប ៦៣,៨៤ ភាគរយ ចំនួនសិស្សស្ត្រីកើនឡើង ដល់ ៥១,២ភាគរយ ធៀបទៅនឹងចំនួនសិស្សបុរស ដែលមានត្រឹម៤៨,៨ ភាគរយ។

ក្នុងនោះ សិស្សស្រីដែលទទួលបាននិទ្ទេស A មានចំនួន ២១១នាក់​ ក្នុងចំណោម ៤២៤នាក់  ខណៈសិស្សស្រីដែលទទួលបាននិទ្ទេស B មានរហូតទៅដល់ ១២៨៧នាក់ ឬ ៥០,៥៨ភាគរយ ខ្ពស់ជាងសិស្សប្រុស។ នេះបើតាមការលើកឡើងរបស់ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា។

តើមូលហេតុអ្វីបានជា សិស្សស្រី បានប្រឡងជាប់ជាងសិស្សប្រុស ?

សូមស្ដាប់បទសម្ភាសរវាង កញ្ញា ឈុំ ច័ន្ទរចនា ជាមួយលោក រស់ សាលីន ដែលមាន ដូចតទៅ៖

 

Share

Image
Image
Image