loader

នាវាកូរ៉េខាងជើងមួយគ្រឿងដោតទង់ជាតិខែ្មរដឹកអាវុធរាប់ពាន់ដើមត្រូវបានរឹបអូស

កាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍បានចុះផ្សាយថា កាលពីខែសីហា នាវាកូរ៉េខាងជើងមួយគ្រឿង ឈ្មោះ  “Jie Shun”ដែលដោតទង់ជាតិកម្ពុជាត្រូវបានរឹបអូស ខណៈនាវានេះ បើកចូលដែនទឹកប្រទេសអេហ្ស៊ិប។

តាមប្រភពដដែល នាវានេះ ត្រូវបានកងសន្តិសុខឆ្មាំសមុទ្រអេហ្ស៊ិប និងអាមេរិកព័ន្ធចាប់ដោយឆែកឆេររកឃើញអាវុធនិងគ្រាប់បែក ចំនួន ៣ម៉ឺនគ្រាប់។

ឆ្លើយតបចំពោះរឿងនេះ លោក​ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់វិទ្យុស្ត្រីថា ក្រសួងកំពុងត្រួតពិនិត្យ និងឆ្លើយតបពេលក្រោយ។

លោក ឈុំ សុជាតិ ៖ «រឿងនេះ ខ្ញុំមិនទាន់ឆ្លើយបានទេ ព្រោះវាទាក់ទងច្បាប់ច្រើនរឿង ប៉ុន្ដែខ្ញុំកំពុងពិនិត្យសិន មិនទាន់ឆ្លើយយ៉ាងម៉េចបាននោះទេ »។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី វិទ្យុស្រ្ដី​មិនទាន់អាចសុំការឆ្លើយតបបាននៅឡើយទេ នៅរសៀលថ្ងៃទី២ ខែតុលានេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

តាមកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ ក្នុងរឿងនេះ អង្គការសហប្រជាជាតិបាននិយាយថា នេះជាការរឹបអូសអាវុធដ៏ធំមួយ ចាប់តាំងពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងជាងមួយរទសវត្សមកនោះ។ តែតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ អ្នកបញ្ជាទិញ គឺ ក្រុមប្រដាប់អាវុធមួយនៃប្រទេសអេហ្ស៊ិប ។ ករណីនេះ ស្ថានទូតអេហ្ស៊ិប នៅក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ថា ជារឿងពិត៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x