loader

លោកត្រាំនឹងធ្វើទស្សនកិច្ចនៅវៀតណាម និងប្រទេស៤ទៀតនៅអាស៊ី

 ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ នឹងមកទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងខែវិច្ឆិកាខាងមុខនេះដើម្បីមកចូលរួមនៅកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ស្របពេលដែលសេតវិមានពង្រឹងការជួយអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍។

នេះគឺជាលើកតំបូងហើយដែល លោកប្រធានាធិបតី ដូណាល់ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅអាស៊ី ចាប់តាំងពីលោកឡើងធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី២០មករាឆ្នាំ២០១៧។ លោក ដូណាល់ត្រាំ នឹងមកចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និង កិច្ចប្រជុំអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ លោកដូណាល់ ត្រាំ នឹងទៅទស្សនកិច្ចនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និង ប្រទេសចិននៅខែវិច្ឆិកា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន​បាននិយាយថាដំណើរទស្សនកិច្ចនេះ លោកដូណាល់ ត្រាំសន្យានឹងពង្រឹងចំណងរវាងសហរដ្ឋអាមេរិក និង ប្រទេសក្នុងតំបន់។

តាមសារព័ត៌មានវៀតណាម Vietnam Net នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ាននោះ គេរំពឹងថាលោកប្រធានាធិបតី ស៊ីជីងពីង នឹង លោកប្រធានាធិបតីរុស្សី វ្លាឌឺមៀរ ពូទីន នឹងចូលរួមកិច្ចប្រជុំមួយនេះដែរ៕ប្រភពៈVietnam Net

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x