en     km
en     km

ជុំរុំ​ជនភៀសខ្លួន​បង់​ក្លា​ដេ​សមានជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​កើន​ដល់​ជាង​ ២​ពាន់​នាក់​

Share

​យាំង​ហ្គ​ន​ ៖​ យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ថៃ​ The​ nation​ កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ ម្សិលមិញ​នេះ​ ជនជាតិ​រ៉ូ​ហី​ង​យ៉ា​ កើន​ដល់​ជាង​ ២​ពាន់​នាក់​ ត្រូវ​បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ជុំរុំ​ នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​ ជនភាសខ្លួន​រូ​ហ៊ីង​យ៉ា​ ទាំងនោះ​គឺ​បាន​រត់​ចេញ​ ពី​ភាគ​ខាងជើង​ប្រទេស​ភូមា​ ក្នុង​រដ្ឋ​រ៉ា​ឃី​ន​ ព្រោះតែ​គេច​ចេញពី​ការ​បង្ក្រាប​របស់​កងទ័ព​ភូមា​ ក្នុង​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ ដែល​អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​ថា​ នេះ​គឺជា​បំណង​របស់​ពួក​យោធា​ក្នុង​ការ​បោសសម្អាត​ជនជាតិ​ រ៉ូ​ហី​ង​យ៉ា​។​

​ការ​រត់​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ គឺ​មាន​គ្រោះថ្នាក់​ជា​ខ្លាំង​ សម្រាប់​ជនជាតិភាគតិច​ រ៉ូ​ហ៊ីង​យ៉ា​ ដែល​កាន់សាសនា​ឥ​ស្លា​ម​ហើយ​ភាគច្រើន​គឺជា​ជន​ក្រីក្រ​។​ ពួក​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ និង​ប្រទេស​ឥណ្ឌា​ ពួក​គេ​បាន​ទៅ​រស់នៅ​លើ​ទឹកដី​ភូមា​ ចាប់​តាំង​សម័យ​អាណានិគម​អង់គ្លេស​មក​ម្លេះ​មក​ ក៏​ប៉ុន្ដែ​រដ្ឋាភិបាល​ភូមា​ មិន​ចាត់​ទុក​ពួក​គេ​ប្រជាជន​របស់​ខ្លួន​ឡើយ​ ដោយ​បាន​គាបសង្កត់​ពួក​គេ​យ៉ាង​ខ្លាំង​ជា​ច្រើន​ទស​វត្ស​។​

​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ កាន់តែ​រីក​ធំ​ឡើយ​ ក្រោយ​ពេល​ដែល​មាន​ក្រុម​ឧទ្ទាម​អាសា​ប្រមូលផ្ដុំ​គ្នា​ បាន​សម្លាប់​កងទ័ព​ភូមា​។​ ពួក​យោធា​ភូមា​ បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ទាំងនោះ​ថា​ កើត​ចេញពី​ពួក​រ៉ូ​ហ៊ីង​យ៉ា​ ដែល​មិន​អាច​ឲ្យ​ជ្រកកោន​លើ​ទឹកដី​ភូមា​បាន​បន្ដ​ទៀត​ឡើយ​។​

​មានការ​បាញ់​សម្លាប់​ ការ​ចាប់រំលោភ​ស្ដ្រី​ និង​ដុត​ផ្ទះសម្បែង​ របស់​ពួក​សហគមន៍​មូ​ស្លី​ម​នេះ​ជា​រឿយៗ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង្ខំចិត្ដ​នាំ​គ្នា​រត់​ចុះ​ទឹក​កាត់​តាម​ទន្លេ​ ណា​ហ្វ​ ដែល​មាន​អ្នកខ្លះ​ស្លាប់​ខណៈ​ធ្វើ​ដំណើរ​តាម​ទឹក​ដោយ​ការ​ហែល​ ឆ្ពោះទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​៕​ ប្រភព​ Thai​ The​ Nation

Share

Image
Image
Image