en     km
en     km

ស្ពាន​ជ្រោយចង្វារ​ទី​១​ ត្រូវ​បិទ​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​០១​ តុលា​ នេះ​តទៅ​ដើម្បី​ជួសជុល​ឡើង​វិញ​

Share

​ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃអាទិត្យ​ ទី​០១​ ខែតុលា​ ឆ្នាំ​២០១៧​ នេះ​ តទៅ​ស្ពាន​មិត្ដភាព​កម្ពុជា​-​ជប៉ុន​ ឬ​ហៅ​ថា​ ស្ពាន​ជ្រោយចង្វារ​ទី​១​ គឺ​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​ ដើម្បី​ធ្វើការ​ជួសជុល​កែ​លំអ​ឡើង​វិញ​។​ ការ​បិទ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​មិត្ដភាព​កម្ពុជា​-​ជប៉ុន​ ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១​ នេះ​ នឹង​ត្រូវ​ជំនួស​មក​វិញ​ នូវ​ការ​ធ្វើ​ចរាចរណ៍​លើ​ ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ ឬ​ស្ពាន​ជ្រោយចង្វារ​ទី​២​ ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​នោះ​ ទាំង​ទិស​ចេញ​ និង​ទិស​ចូល​ រាជធានី​ភ្នំពេញ​។​

​តាម​សេចក្ដី​ជួន​ដំណឹង​ដដែល​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ នៅ​លើ​ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ ឬ​ស្ពាន​ជ្រោយចង្វារ​ទី​២​ ខណៈ​ស្ពាន​ជ្រោយចង្វារ​ទី​១​ ត្រូវ​បិទ​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​ឲ្យ​ រថយន្ដ​ធុន​ធំ​ ដែល​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​ តាម​ផ្លូវជាតិ​លេខ​ ៦​ ត្រូវ​ពង្វាង​បត់​ចូល​តាម​ផ្លូវ​ លី​ យ៉ុ​ង​ផាត់​ ហើយ​ចំពោះ​យានយន្ដ​គ្រប់​ប្រភេទ​ ដែល​ធ្វើ​ដំណើរ​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​ តាម​ផ្លូវជាតិ​លេខ​ ៦​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ថ្នល់កែង​ ត្រូវ​បត់​ស្ដាំ​ធ្វើ​ដំណើរ​ទៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៦​ ឆ្ពោះទៅ​ស្ពាន​ព្រែក​ក្ដាម​ និង​បន្ដដំណើរ​ចូល​រាជធានី​ភ្នំពេញ​ តាម​ផ្លូវជាតិ​លេខ​ ៥​វិញ​។​ ក្នុង​ករណី​មានការ​កកស្ទះ​ចរាចរ​រ​ក្នុង​តំបន់​ការដ្ឋាន​ធ្ងន់ធ្ងរ​ សាលា​រាជធានី​ភ្នំពេញ​ ស្នើ​ដល់​អ្នកបញ្ជា​យានយន្ដ​គ្រប់​ប្រភេទ​ ត្រូវ​អនុវត្ដ​តាម​ការ​បង្វែរ​ទិស​ចរាចរណ៍​របស់​សមត្ថកិច្ច​ជំនាញ​។​

​តាម​សេចក្ដី​ជួន​ដំណឹង​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​អនុវត្តាមដ​សេចក្ដី​ជួន​ដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​៕

Share

ព័ត៌មានទាក់ទង

Image