ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញកំណើនទេសចរណ៍បរទេសហាក់កើនឡើង ដែលក្នុងនោះ គេសង្កេតឃើញភ្ញៀវទេសចរណ៍បរទេសភាគច្រើនជាភ្ញៀវ ដែលមកពីប្រទេសក្នុងតំបន់អាស៊ី មានដូចជាប្រទេសចិន និង ប្រទេសកូរ៉េខាងត្បូង។ តែស្របពេលនេះភ្ញៀវទេសចរណ៍អឺរ៉ុបចាប់ផ្តើមធ្លាក់ចុះ។ តែមន្ត្រីទេសចរណ៍អះអាងថា បើទោះបីជាគ្មានភ្ញៀវទេសចរណ៍អ៊ឺរ៉ុបក៏កំណើនទេសចរណ៍កម្ពុជា កើនឡើងខ្លាំងជាងមុន ៥ ដង បើប្រៀបធៀបនិងឆ្នាំមុនៗ។ លោក សេរី វឌ្ឍនៈ រាយការណ៍៖
រដូវកាល (LOW SEASONS) គឺជារដូវកាលដែលភ្ញៀវទេសចរណ៍បរទេសចាប់ផ្តើមចូលធ្វើការឡើងវិញ ដែលជាហេតុផលមួយធ្វើឲ្យកំណើនទេសចរណ៍បរទេសមានការធ្លាក់ចុះជាងរដូវកាលផ្សេងៗ។
លោក លី សែ នាយកប្រតិបត្តិនៃគ្រឹះស្ថានអង្គរបានឲ្យវិទ្យុស្ត្រីដឹងថា នៅក្នុងរដូវកាលនេះ ថ្វីបើកំណើនទេសចរណ៍បរទេសកើនឡើងក្នុងរដូវកាល (LOW SEASONS) ក៏ពិតមែន តែចំនួនភ្ញៀវទេសចរណ៍មកពីអ៊ឺរ៉ុបមានតិចជាងភ្ញៀវទេសចរណ៍ ដែលមកពីតំបន់អាស៊ី ព្រោះរដូវកាល(LOW SEASONS) ឬគេអាចហៅថា រដូវដែលភ្ញៀវ ទេសចរណ៍បរទេសចាប់ផ្តើមធ្លាក់ចុះ ព្រោះជារដូវដែលជនជាតិអ៊ឺរ៉ុបដល់ពេលចូល ធ្វើការវិញ ដែលជាហេតុផលមួយធ្វើឲ្យ អ្នកទេសចរណ៍មកពីទ្វីបអ៊ឺរ៉ុបចាប់ផ្តើមធ្លាក់ចុះ។ លោក លី សែ ៖ អាហ្នឹង! គឺជារដូវកាលដែលជា ធម្មតាអ៊ឺរ៉ុបគឺមានពេលវេលារបស់គាត់ក្នុងការ ឈប់វិស្សមកាល នៅក្នុងខែ កញ្ញាហ្នឹងគឺពួកគាត់មានវ៉ាកងមួយក្រុមទៅ ! ជាទូទៅសម្រាប់អឺរ៉ុប គឺខែ៩ ហ្នឹងគឺគេចាប់ផ្តើមចូលធ្វើការវិញហើយ ដែលធ្វើឲ្យកំណើនទេសចរណ៍អឺរ៉ុបហ្នឹងធ្លាក់ចុះ។
យ៉ាងណាក៏ដោយលោកបានបង្ហាញថា ចំពោះភ្ញៀវទេសចរណ៍នៅតំបន់អង្គរ ភ្ញៀវទេសចរណ៍គឺមានការធ្លាក់ចុះជាងរដូវកាលផ្សេងៗ។ តែលោកបានសង្កត់ធ្ងន់ថា ក្នុងរដូវកាលនេះគឺមានកំណើនឡើងខ្លាំងជាង ៥ ដង បើប្រៀបធៀបនិងចំនួននៃភ្ញៀវទេសចរណ៍បរទេសកាលពីឆ្នាំមុនៗ ។ លោកបានបង្ហាញឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរណ៍កាលពីឆ្នាំមុន ក្នុងរដូវកាល (LOW SEASONS) គឺកើនឡើងបាន ២% តែដោយឡែកសម្រាប់ឆ្នាំ ២០១៧ នេះ គឺកើនឡើងដល់ទៅ ១០% គឺកើនឡើងចំនួន៥ដង។ លោក លី សែ ៖ «យើងបើប្រៀបធៀបជាចំនួនទូទៅ គឺភ្ញៀវគឺខាងអង្គរយើងហ្នឹង គឺកំនើនជាមធ្យមគឺ ១០ ភាគរយ ប្រៀបធៀបនឹងខែកញ្ញាក្នុងឆ្នាំ ២០១៧ ទៅនិងឆ្នាំមុន គ្រាន់តែថាកំនើនទេសចរណ៍អាស៊ី កើនឡើងជាងអឺរ៉ុប»។
យល់ស្របនឹងការលើកឡើងនេះដែរ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍នៃខេត្តព្រះសីហនុ ក៏បានយល់ស្រប ចំពោះការពន្យល់មូលហេតុនៃការធ្លាក់ចុះកំណើនទេសចរណ៍បរទេសនេះ ដែរ។ លោក បានពន្យល់ថា ការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍គឺមកពីរដូវកាល (LOW SEASONS) ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានការស្រកចុះ។ យ៉ាងណាលោកក៏បានបង្ហាញការយល់ស្របនឹងលោក លី សែ ថាកំណើនទេសចរណ៍ បរទេសហាក់ដូចជាកើនឡើងខ្លាំងជាងធម្មតាបើប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលក្នុងនោះភ្ញៀវទេសចរណ៍ដែលជាប់ចំណាត់ថ្នាក់លេខមួយគឺប្រទេសចិន ហើយលេខ២ គឺសហភាពអឺរ៉ុប។
លោក សុចិត្តគ្រឹស្នា៖ វាទូទៅឧបមាថា ខែនេះរដូវនេះគឺជារដូវ (LOW SEASONS) អញ្ជឹងគឺថាភ្ញៀវអឺរ៉ុបពេលខ្លះគាត់ឡើង ពេលខ្លះគាត់ធ្លាក់ជាទូទៅយើងមិនអាចវាយតម្លៃដោយ ការស្មានបានទេ។
គេសំគាល់ឃើញថា ចំនួនទេសចរណ៍បរទេសឆ្នាំនេះគឺកើនឡើងខ្លាំងជាងឆ្នាំមុន ខណៈកម្តៅនយោបាយការទូតរវាងកម្ពុជា និង សហរដ្ឋអាមេរិកប៉ុន្មានខែនេះមានការប៉ះទង្គិច។ កំណើនទេសចរណ៍នៅក្នុងឆមាសដំបូង ភ្ញៀវទេសចរណ៍ដែលមកធ្វើ ដំណើរទស្សនានៅ ខេត្តសៀមរាបឆមាសទីមួយ មានចំនួន ២.៦លាននាក់ ខណៈភ្ញៀវទេសចរណ៍ចិនមានចំនួន ៣៥ភាគរយ៕