en     km
en     km

មន្ត្រី​រាជបណ្ឌិត​សភា​ ៖​ កម្ពុជា​ហាក់​បង្ហាញ​ជំហរ​ងាក​ទៅ​ ចិន​ ដោយសារ​មហាអំណាច​នេះ​គោរព​អធិបតេយ្យ​កម្ពុជា​

Share

​ភ្នំពេញ​៖​ ប្រធាន​រាជបណ្ឌិត​កម្ពុជា​បាន​ថ្លែង​ថា​ មូលហេតុ​ដែល​ប្រទេស​កម្ពុជា​ហាក់​បង្ហាញ​ជំហរ​ងាក​ទៅ​រក​ប្រទេស​ចិន​ ព្រោះ​ប្រទេស​មហាអំណាច​មួយ​នេះ​ ផ្ដល់​ជំនួយ​មក​កម្ពុជា​ដោយ​គោរព​អធិបតេយ្យភាព​ ដែល​ខុស​ពី​ប្រទេស​មហា​អំ​ណា​ដទៃ​ទៀត​ផ្ដល់​ជំនួយ​រួម​នឹង​ការ​បង្គាប់បញ្ជា​។​ ក៏​ប៉ុន្ដែ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មើលឃើញ​ថា​ មហាអំណាច​លើ​ពិភពលោក​នឹង​មិន​មក​ពាក់ព័ន្ធ​ទេ​ បើ​ប្រទេស​មួយ​មិន​បាន​គោរព​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​៖​

លោក បណ្ឌិត សុខ ទូច

​ក្នុង​វេទិកា​តុមូល​ស្ដី​ពី​បច្ចុប្បន្នភាព​នៃ​ទំនាក់ទំនង​ក​ម្ពុ​ជា​-​ចិន​ ក្នុង​បរិបទ​ប្រវត្ដិសាស្ដ្រ​ នយោបាយ​និង​សេដ្ឋកិច្ច​ ដែល​រៀបចំ​ឡើង​នៅ​រាជបណ្ឌិត​សភា​កម្ពុ​ជានា​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​នេះ​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​មាន​ប្រសាសន៍​ថា​ កម្ពុជា​ហាក់​បង្ហាញ​ជំហរ​ងាក​ទៅ​រក​ចិន​មែន​ ព្រោះតែ​ប្រទេស​មហាអំណាច​លើ​ពិភពលោក​មួយ​នេះ​ តែងតែ​ជួយ​ដល់​កម្ពុជា​ដោយ​ការ​គោរព​យ៉ាង​ល្អ​ ចំពោះ​អធិបតេយ្យភាព​ និង​ច្បាប់​កម្ពុជា​ ដែល​ខុស​ឆ្ងាយ​ពី​ប្រទេស​មហាអំណាច​ដទៃ​ទៀត​ដែល​ជួយ​កម្ពុជា​ហើយ​បង្គាប់បញ្ជា​កម្ពុជា​ទៀត​។​

​លោក​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​ និង​អា​មេ​រិ​ក​សុទ្ធតែ​បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា​ ក៏​ប៉ុន្ដែ​សហរដ្ឋអាមេរិក​បាន​ជំនួយ​នោះ​តាម​រយៈ​សង្គម​ស៊ី​វិល​ ដើម្បី​មក​ធ្វើការ​រិះគន់​រាជរដ្ឋាភិបាល​ ហើយ​យក​លុយ​ទាំង​អស់នោះ​ត្រឡប់​ទៅ​វិញ​ ដែល​ខុស​ពី​ប្រទេស​ចិន​ ផ្ដល់​ជំនួយ​មក​កម្ពុជា​ ដោយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់​យក​ជំនួយ​នោះ​ទៅ​អភិវឌ្ឍ​ស្រប​តាម​គោលការណ៍​របស់​កម្ពុជា​។​ លោក​ សុខ​ ទូច​ ៖«​អា​មេ​រិ​កាំ​ង​ជួយ​មក​ឲ្យ​អ្នក​ណា​ ឲ្យ​ Ngo​ ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ហើយ​ពួក​ហ្នឹង​យក​លុយ​ទៅ​វិញ​ ហើយ​រិះគន់​រដ្ឋាភិបាល​ បើ​មិន​រិះគន់​មិន​ទម្លាក់​លុយ​មក​ អ​ញ្ចឹ​ង​ចិន​ផ្ទុយ​ទៅ​វិញ​ ផ្ដល់​លុយ​មក​គឺ​អត់​គិតគូ​ថា​ អ្នកឯង​ត្រូវធ្វើ​អ​ញ្ចេះ​ ធ្វើ​អ​ញ្ចេះ​ គឺថា​ ស្អី​ដែល​កម្ពុជា​ត្រូវការ​អភិ​វរ​ឌ្ឍ​របស់​ខ្លួន​»​។​

​ជាង​នេះ​លោក​បញ្ជាក់​ថា​ ថ្វីបើ​កម្ពុជា​ហាក់​មាន​ជំហរ​ងាក​ទៅ​រក​ចិន​ពិតមែន​ ក៏​ប៉ុន្ដែ​កម្ពុជា​មិន​បាន​ទាត់​ចោល​ទំនាក់​ជាមួយ​ប្រទេស​អា​មេ​រិ​ក​ ឬ​ប្រទេស​មហាអំណាច​លើ​ពិភពលោក​ណាមួយ​នោះ​ទេ​។​ តែ​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​រូប​នេះ​ ចង់​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​ច្បាប់​ ដោយ​មិន​ត្រូវ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

​ទាក់ទិន​ករណី​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ ប្រទេស​មហាអំណាច​លើ​ពិភពលោក​ដូច​ជា​សហរដ្ឋអាមេរិក​ គេ​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​នោះ​ទេ​ បើ​ប្រទេស​នោះ​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ត្រឹមត្រូវ​ តែបើ​ទោះជា​ប្រទេស​ទាំងនោះ​មិន​គោរព​លទ្ធិ​ប្រជា​ធិ​ប​តេ​ប្រទេស​មហាអំណាច​លើ​ពិភពលោក​ គេ​ក៏​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ដែរ​។​ តែ​គេ​នឹង​រៀបចំ​ដកខ្លួន​ចេញពី​ប្រទេស​ដោយសារ​មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ ហើយនឹង​ឈាន​ទៅ​ដល់​ការ​បិទ​ទីផ្សារ​នាំ​ទំនិញ​ចូល​តែ​ប៉ុណ្ណោះ​។​ លោក​ មាស​ នី​ ៖«​ការ​គោរព​អធិបតេយ្យ​បាន​ន័យ​ថា​ គេ​មិន​លូកដៃ​ចូល​មក​ការ​សម្រេចចិត្ដ​របស់​យើង​ទេ​ នៅ​ពេល​ដែល​ប្រទេស​មួយ​ហ្នឹង​គោរព​សិទ្ធិ​មនុស្ស​ និង​គោរព​លទ្ធិប្រជាធិបតេយ្យ​ ក៏​ប៉ុន្ដែ​បើ​យើង​មិន​បាន​គោរព​គេ​ក៏​មិន​មក​លូកដៃ​អី​ដែរ​ គ្រាន់តែ​គេ​ការពារ​ខ្លួន​គេ​ បើ​ថា​ យើង​មិន​បាន​អនុវត្ដ​ឲ្យ​សម​ស្រប​ចូល​គេ​ចុះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​គេ​គ្រាន់តែ​មាន​សិទ្ធិ​កាត់​ជំនួយ​ នឹង​បិទ​ទីផ្សារ​មិន​ឲ្យ​ទៅ​ប៉ុណ្ណឹង​»​។​

លោកបណ្ឌិត​ មាស នី

​តែ​យ៉ាងណា​លោក​បណ្ឌិត​ មាស​ នី​ ក៏​បាន​ព្រមាន​ពី​ជំនួយ​របស់​ចិន​មក​កម្ពុជា​ផង​ដែរ​ ដែល​លោក​បាន​លើក​ពី​សុភាសិត​ខ្មែរ​ ចាស់​បុរាណ​បាន​ពោល​ថា​ “​ខ្មែរ​ចេះ​តែ​កិន​ ចិន​ចេះ​តែ​កត់​”​។​ លើស​ពី​នេះ​លោក​បញ្ជាក់​ថា​ ប្រទេស​ដែល​បានរ​ត់ទៅ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ភាគច្រើន​ធនធានធម្មជាតិ​ រ៉ែ​ និង​ថាមពល​ នៃ​ប្រទេស​នោះ​តែ​ហិនហោច​៕

Share

ព័ត៌មានទាក់ទង

Image