គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃអាទិត្យ ទី ១៤ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់និតិកាលទី៤ ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅទីស្នាក់ការគ.ជ.ប ព្រឹកនេះថា ការបោះឆ្នោតព្រឹទ្ធសភានិតិកាលទី៤នេះ មានការប្រែប្រួលខ្លះៗខុសពីការបោះឆ្នោតនិតិកាលទី៣ ដោយចំនួនអាសនៈកើនឡើងពី ៦១ ទៅ៦២ អាសនៈ។
លើសពីនេះ សមាជិកព្រឹទ្ធសភាចំនួន៥៨រូប និងត្រូវបោះឆ្នោតជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល សមាជិកព្រឹទ្ធសភា ចំនួន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតាំងដោយរដ្ឋ។
លោកបន្ថែមថា ចំនួនអង្គអ្នកបោះឆ្នោត ក៏កើនឡើងពី ១១,៤៧៦នាក់ ទៅ១១,៦៩៥នាក់។ ចំណែករយៈពេលនៃការឃោសនាត្រូវបានកាត់បន្ថយពី២១ថ្ងៃ មក១៤ថ្ងៃវិញ។
លោកបន្ត ការចុះឈ្មោះសម្រាប់បេក្ខភាពដែលត្រូវមានសិទ្ធិបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់និតិកាលពី៤នេះ មាន៨ភូមិភាគ។
អង្គអ្នកបោះឆ្នោតព្រឹទ្ធសភា គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ៕