en     km
en     km

មន្ត្រីអាមេរិក៖ការគ្រោងកាត់ជំនួយអភិវឌ្ឍន៍ជាង៧០ភាគរយមកកម្ពុជាមិនទាន់ច្បាស់លាស់

Share

ភ្នំពេញ៖មន្រ្តីការទូតសហរដ្ឋអាមេរិកឱ្យដឹងថានៅមិនទាន់អាចបង្ហាញភាពច្បាស់លាស់អំពីគម្រោងកាត់ជំនួយអភិវឌ្ឍន៍ជាង៧០ភាគរយមកកម្ពុជានៅឆ្នំា២០១៨នៅឡើយទេ។តែមន្ត្រីការទូតកម្ពុជាថារដ្ឋាភិបាលមិនព្រួយបារម្ភចំពោះការកាត់ ជំនួយនេះទេ។

សិស្សានុសិស្សកំពុងអង្គុយរៀននៅសាលារៀនមួយក្នុងកម្មវិធីជំនួយរបស់អង្គការUSAID។ប្រភពរូប៖USAID

ចាប់តំាងពីឆ្នំា១៩៩២មក​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលកម្ពុជា ជាង១ពាន់លានដុល្លារគឺតាមរយៈអង្គការទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​ហៅកាត់ថាUSAIDក្នុងកម្មវិធីលើកកម្ពស់សុខភាព វិស័យអប់រំ និងការកែលម្អ វិស័យកសិកម្ម ការការពារបរិស្ថាន និងសិទ្ធមនុស្ស។

អ្នកនំាពាក្យរងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក David Josar បានប្រាប់វិទ្យុស្រ្តីតាមរយ សារអេឡិចត្រូនិចថាលោកមិនទាន់អាចធ្វើអត្ថាធិប្បាយស្តីពីកម្រិតនៃការផ្តល់ជំនួយឬកាត់ជំនួយសម្រាប់ ប្រទេសកម្ពុជាបាននៅឡើតទេពីព្រោះកញ្ចប់ ថវិកាសហព័ន្ធរដ្ឋាភិបាល អាមេរិក នៃសារពើព័ន្ធសម្រាប់ឆ្នំា២០១៨​​ សភាអាមេរិកមិនទាន់ចប់សព្វគ្រប់និងកំពុងពិភាក្សានៅឡើយ។

សាររបស់សា្ថមទូតអាមេរិក៖«កញ្ចប់ថវិការសហព័ន្ធរបស់រដ្ឋាភិបាលនៃសារពើពន្ធសម្រាប់ឆ្នំា២០១៨​មិនទាន់ចប់សព្វគ្រប់ និងសភាសហរដ្ឋអាមេរិកកំពុងពិភាក្សាករណីនេះ។ដូចនេះដូចជាឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយស្តីពីកម្រិតនៃការផ្តល់ជំនួយមូលនិធិសម្រាប់ប្រទេសកម្ពុជា»។

 រដ្ឋាភិបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ដូ ណាល់ត្រំា គ្រោងកាត់ជំនួយ អភិវឌ្ឍន៍ប្រទេស ប្រមាណ៧៧នៅលើសាកលលោក។ ប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងចំណោម ប្រទេសកាត់ជំនួយទំាងនេះដែរ។

ទោះបីយ៉ាងណាមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថាការគ្រោងកាត់ជំនួយអភិវឌ្ឍន៍រដ្ឋាភិបាលអាមេរិកគឺមិនប៉ះពាល់ដល់កម្ពុជាទេ។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្ដីទីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិថ្លែងនៅក្នុងសន្និ សីទស្តីពី«សមិទ្ធផល២៤ឆ្នំាការអនុវត្តរដ្ឋធម្មនុញ ព្រះរាជាណាចក្រកម្ពុជា»កាលពីថ្ងៃទី២៧​ខែកញ្ញានេះថា​ អាមេរិកគ្រោងកាត់ជំនួយអភិវឌ្ឍន៍ជាង​៧០​ភាគរយនៅប្រទេសកម្ពុជានៅ ឆ្នំា២០១៨។

លោក អ៊ុច បូររិទ្ធ៖«រដ្ឋការរបស់លោកត្រំាមានគម្រោងនឹងកាត់ផ្តាច់ជំនួយកម្ពុជារហូតជាង៧០%ការសម្រេចកាត់នេះជាសិទ្ធិប្រធានាធិបតីអាមេរិកបញ្ហាផ្ទៃក្នុងរបស់អាមេរិកកាត់៧០% ឬ១០០% គឺខ្ញុំយល់ថាមិនប៉ះពាល់ដល់ កម្ពុជានោះទេព្រោះថាសំខាន់បំផុតកម្ពុជាឈរខ្លួនឯងកន្លងមកយើងធ្លាប់ហែលឆ្លងហើយក្នុងឆ្នំា ៧៩១៩៩១ គឺយើងរស់ អញ្ចឹងបើអាមេរិកកាត់អញ្ចឹងទៀតខ្ញុំគិត ថាបើមិនប៉ះពាល់អីទេម្យ៉ាងទៀតគឺ យើងខ្ញុំក៏មានប្រទេសផ្សេងទៀតដែលជាមិត្តដែលកំពុងតែជួយយើងខ្ញុំផងដែរ»

ទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិកហាក់មានភាពតានតឹងក្នុងមួយរយៈពេលចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបិទអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យហៅថាNDIដែលផ្តល់មូនិធិពីរដ្ឋាភិបាលអាមេរិក និងបិទការសែត The Cambodia Daily។

ក្នុងស្ថានភាពនេះ សហរដ្ឋអាមេរិកបានបដិសែធសំណើររបស់កម្ពុជាសុំឲ្យអាមេរិពិនិត្យឡើងអំពីកិច្ចព្រមព្រៀងនៃការទទួលជនខ្មែរដែលប្រព្រឹត្តិបទឧក្រិដ្ឋនៅទឹកដីអាមេរិកក្នុងបញ្ជូនមកមាតុភូមិកំណើតវិញ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាជឿថាកម្ពុជានឹងខាត ប្រយោជន៍ប្រសិនបើអាមេរិក កាត់ជំនួយនៅកម្ពុជាព្រោះជំនួយពីសហរដ្ឋអាមេរិក​នឹងអាចជួយទាញម្ចាស់ជំនួយផ្សេងៗ ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា៕

Share

Image
Image
Image