en     km
en     km

កូរ៉េខាងជើងប្រកាសថា កងទ័ពស្រីមានជាង១លាន២សែន ស្ម័គ្រចិត្តវាយប្រហារអាមេរិក

Share

ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានត្រៀមកងទ័ព ៤លាន៧សែន នាក់ ដើម្បីធ្វើសង្រ្គាមអាវុធនុយក្លេអ៊ែរជាមួយ អាមេរិក។ តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ក្នុងចំណោមកងទ័ពទាំងនេះ មានស្ត្រី ជាង ១លាន​ ២ សែននាក់។

ការត្រៀមកងទ័ពរបស់ប្រទេសកូរ៉េខាងជើងបានធ្វើឡើងស្របពេលដែលសង្រ្គាមពាក្យសំដីរវាង ប្រធានាធិបតី ដូណាល់ត្រាំនិង មេដឹកនាំគីមជុងអ៊ុន កាន់តែ ខ្លាំងៗឡើង។លោក គីម ជុងអ៊ុន ប្រកាសថា លោកនឹងវាយប្រហារអាមេរិក ដោយអាវុធនុយ ក្លេអ៊ែរ បើកូរ៉េខាងជើងបាត់បង់ភាពអត់ធ្មត់ហើយនោះ។

យោងតាមប្រភពដដែលនេះ ក្រុងព្យុងយ៉ាងបានប្រកាសថា កងទ័ពស្ម័គ្រចិនទាំងនោះ ត្រូវចូលរួមជាមួយកងទ័ពប្រយុទ្ធ ដែលជាការបង្ហាញការសាមគ្គីភាពដើម្បីប្រឆាំងអាមេរិក៕ប្រភពៈ Yonhap

 

Share

Image
Image
Image