loader

រដ្ឋាភិបាលចិនបញ្ជាទៅក្រុមហ៊ុនកូរ៉េខាងជើងឱ្យបិទការិយាល័យរបស់ខ្លួនទាំងអស់នៅចិន

នៅទីបំផុតរដ្ឋាភិបាលចិនបានធ្វើតាមសម្ពាធរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដោយបញ្ជាទៅកាន់ក្រុមហ៊ុនរបស់កូរ៉េខាងជើងឱ្យបញ្ឈប់សកម្មភាពមុខជំនួញទាំងអស់ដែលនៅប្រទេសចិន។

ជំហររបស់រដ្ឋាភិបាលចិនត្រូវបានមើលឃើញថា ចិនអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង។

តាមបណ្ដាញបណ្ដាញផ្សាយព័ត៌មាន BBC  ក្រសួងពាណិជ្ជកម្ម​ចិន ជាអ្នកចេញបញ្ជាដូចនេះ។ សេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មចិនប្រកាសថា ក្រុមហ៊ុនទាំងមាន ១២០ថ្ងៃ ដើម្បីបិទបញ្ឈប់សកម្មភាពជំនួញរបស់ខ្លួន។

កន្លងមកទីក្រុងប៉េកាំងបានបញ្ជាទៅធនាគាររបស់ខ្លួនដែលមានទំនាក់ទំនងជាមួយរបបក្រុងព្យុងយ៉ាងត្រូវបញ្ឈប់ការរកស៊ី តែអាមេរិកថា មិនគ្រប់គ្រាន់ទេ។កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយចិន ដែលនាំឱ្យអាមេរិកចោទថា ជាការលំបាក បើចិនមិនស្មោះត្រង់។ ករណីនេះ អាមេរិកបានបង្កក់ទ្រព្យសម្បត្តិក្រុមហ៊ុនចិនចំនួន ១០ ដែលមាននៅលើទឹកដីសហរដ្ឋអាមេរិក៕ ប្រភពៈBBC

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x