en     km
en     km

MultiMedia- សំឡេងខ្ញុំ… អ្នកដឹកនាំដែលខ្ញុំពេញចិត្ត !

Share

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នឹង​ប្រ​ព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ យុវជនដែលគ្រប់អាយុបោះ​ឆ្នោតបាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនេះ មានសារៈសំខាន់និងចាំបាច់សម្រាប់ពួកគេ ដោយ​ពួក​គេ​យល់ថា ការ​បោះឆ្នោតជាពេលវេលាមួយ ដែលយុវជន​ខ្លួនឯងមាន​សិទ្ធិសម្រេច​ចិត្តជ្រើស​រើស​មេ​ដឹក​​នាំ​ដែល​ខ្លួន​ពេញចិត្ត ។ តើហេតុអ្វី បានជាពួកគេយល់ឃើញដូច្នេះ ?

ទើបតែចុះឈ្មោះបោះឆ្នោតរួច យុវតី ម៉ាច ស្រីម៉ុម បាននិយាយថា ការចុះឈ្មោះបោះឆ្នោត​សំខាន់​ចំពោះរូបគេ និង ​យុវ​ជន ដើម្បីបានចូលរួមបោះឆ្នោត​។ យុវ​តីរូបនេះយល់ថា ៖ « ខ្ញុំពលរដ្ឋត្រូវតែការបោះឆ្នោតជ្រើសអ្នកដឹកនាំដែលខ្ញុំពេញចិត្ត ព្រោះ​​ ការ​​បោះ​ឆ្នោត​សំខាន់​ខ្លាំងណាស់ចំពោះខ្ញុំ និងសង្គមជាតិខ្ញុំ… ខ្ញុំនឹង​ចែក​រំលែ​ក​ព័ត៌​មាន​អំពី​ការ​បោះ​ឆ្នោត​ទៅ​មិត្ត​ភក្តិទាំងអស់​ដើម្បី​ឱ្យពួកគេទៅបោះឆ្នោតឱ្យបានគ្រប់គ្នា… »

                   យុវតី ម៉ាច ស្រីម៉ុម រស់នៅភូមិអញ្ចាញ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

 

ទន្ទឹមនឹងការយល់ឃើញរបស់យុវជនខាងលើនេះ លោកស្រី ​ធីតា ឃឹះ នា​យិ​​កា​ប្រតិបត្តិ​នៃអង្គ​កា​រសី​ល​កា​ មាន​​ប្រសា​សន៍ថា យុវជនគ្រប់អាយុបោះឆ្នោត មានកាព្វកិច្ចទៅ​បោះ​ឆ្នោត​ ដើម្បីជ្រើសរើសអ្នកដឹក​នាំសង្គមដែលពួកគេពេញចិត្តនៅថ្ងៃអនាគត។ លោកស្រី​​បានសង្កត់ធ្ងន់ថា៖ «យុវជន​ យុវតី មា​នសិ​ទ្ធិ​បំពេញកាព្វកិច្ចជាពល​រដ្ឋទៅចូល​រួមបោះ​ឆ្នោ​ត​ ហើយមិន​​ត្រូវ​មើល​រំលង​រឿងនេះឡើយ ! យុវជន​អា​ច​​​​ជ្រើស​រើស​អ្នកដឹក​នាំ​ដែល​ពួកគេ​ស្រ​ឡាញ់​ ដែលយក​ចិត្ត​ទុក​ដាក់​ចំពោះយុវជន និងសង្គម​ដែល​ពួ​ក​​គេរស់នៅ…»​ 

                    លោកស្រីធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលកា ចូលរួមកិច្ចពិភាក្សាតុមូលក្នុងកម្មវិធីវិទ្យុស្ត្រីអេហ្វអឹម១០២

 

«ខ្ញុំសូ​ម​លើ​ក​ទឹ​ក​ចិ​ត្ត​ឲ្យ​យុវជ​ន​យ​កចិត្ត​ទុក​ដា​ក់ស្វែង​យល់​អំ​ពីដំ​ណើរ​​ការបោះ​​ឆ្នោត​ ទាំង​ការឃោ​សនា​ ​និង ​បេក្ខ​ភាពអ្ន​ក​នយោ​បាយជា​ដើម»​លោក ​ជាង​ ​សុ​ខា​ នា​យ​​ក​ប្រតិ​បត្តិ​អង្គ​ការក​ម្ម​វិធី​អភិវឌ្ឍ​ន៍​ធ​នធា​ន​​​យុវ​ជ​ន​ មាន​ប្រសា​ស​ន៍ប​ន្ត​ទៀ​ត​ថា ​ដើ​ម្បី​យុ​វ​ជន​​ចូ​ល​​​​រួ​ម​​​បោះ​​ឆ្នោត​​​បាន​ ​យុ​វ​ជ​ន​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ជា​​មុន​​សិន​។ លោក​បន្ត​​ថា ​ការ​ចុះឈ្មោះ​​​បោះ​​​គឺ​​​ជា​​ភារ​កិច្ចដែលយុវជនត្រូវចូលរួម ដើម្បីអាច​ជ្រើស​​រើស​ថ្នាក់ដឹកនាំ​ដែលជាតំណាងខ្លួន​យ៉ាង​ពិត​ប្រាក​ដ ​ហើយ​អ្នកដឹកនាំនោះអាចឆ្លើយតម​នឹង​ត្រូវការ​របស់​យុវជ​បាន។

សូមជម្រាបថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នំា២០១៦ មានឈ្មោះអ្នកបោះឆ្នោតសរុបជិត ៨លាននាក់ ក្នុងនោះស្រ្តី​មាន​​ចំនួនជាង៤លាននាក់ យុវជនមានចំនួនជាង២លាននាក់។ ក្នុងចំណោមយុវជន​ទាំង​អស់​យុវតី​មានចំនួនជាង ១លាននាក់។

Share

Image
Image
Image