loader

ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ិក ចាប់ផ្ដើមសាងសង់ហើយ

រដ្ឋការរបស់លោកដូណាល់ត្រាំ បានប្រកាសពីដំណើរការសាងសង់ជញ្ជាំង ព្រំដែនអាមេរិក-ម៉ិចស៊ីក ដូចទៅនឹងការសន្យារបស់ប្រធានាធិបតីរូបនេះ កាលពីការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦។ សមត្ថកិច្ចការពារព្រំដែនអាមេរិក និយាយថា គំរូជញ្ជាំងចំនួន៤ នឹងត្រូវបានសាងសង់ពីស៊ីម៉ង់ និង៤ទៀតសាងសង់ពីវត្ថុធាតុដើមផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា ដោយសារតែវត្តមានរបស់កងកម្លាំងរដ្ឋាភិបាល និងការអនុវត្តច្បាប់យ៉ាងតឹងរឹង គឺ កម្មករជាច្រើនបានទម្លាយចូលរបងការពារនៅតំបន់ Otay Mesa ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ ៣ទៀត ដែលជាច្រកចូលរាជធានី San Diego និងTijuana។

ជញ្ជាំងគ្រោងនឹងសាងសង់នេះ មានកម្ពស់ ៩ម៉ែត្រ និងបណ្ដោយ៩ម៉ែត្រ ហើយចំណាយ ពេលសាងសង់រយៈពេល ៣០ថ្ងៃ។

សមត្ថកិច្ចអាមេរិកនឹងចំណាយពេល ៣ខែ ដើម្បីវាយតម្លៃលើគំរូជញ្ជាំងនេះ ដូចជា ការរចនា និងប្រសិទ្ធិភាពរបស់ជញ្ជាំង ដោយវាស់ស្ទង់លើការធន់ទៅនឹងការជ្រៀតចូលដោយប្រើប្រាស់ ឧបករណ៍តូចៗ។

ចំណែកឯ គម្រោងសាងសង់ពិតប្រាកដនោះ ត្រូវបានឲ្យដឹងថា មានភ្ជាប់ នូវកាមេរ៉ាសុវត្ថិភាពផងដែរ។ គំរូជញ្ជាំងនីមួយៗមានតម្លៃ ៤ម៉ឺន៥ពាន់ដុល្លារអាមេរិក ផ្ដល់ឲ្យដោយមូលនិធិសហព័ន្ធ។ យ៉ាងណាមិញ ថវិកាចំនួន ១លាន៥សែនដុល្លារ ដែលលោកត្រាំ ស្នើសុំពីសភា សម្រាប់ សាងសង់ ជញ្ជាំងឃាំងអាមេរិក និងម៉ិចស៊ីកូ ពិតប្រាកដនោះ នៅមិនទាន់មានការយល់ព្រមនៅឡើយទេ។

នៅក្នុងការឃោសនារកសន្លឹកឆ្នោត  លោកត្រាំ ទាមទារឲ្យប្រទេសម៉ិចស៊ិក ជាអ្នកចេញថវិកា ទាំងអស់សម្រាប់ការសាងសង់ជញ្ជាំងនេះ តែត្រូវបានប្រទេសនេះប្រកែក។

គួរបញ្ជាក់ផងដែរថា ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងទៅលោកដូណាល់ត្រាំ បានលើកឡើងពីគម្រោង សាង សង់ជញ្ជាំងនៅតំបន់ព្រំដែនអាមេរិក និងម៉ិចស៊ិកនេះឡើង ដោយលោកថា អាចជួយបញ្ឈប់លំហូរជនអន្ដោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀនពីប្រទេសម៉ិចស៊ីក ចូលអាមេរិក៕​

​(អត្ថបទ៖កញ្ញា ឈុំ ចាន់រចនា )

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x