en     km
en     km

ភ្ញៀវទេសចរណ៍បរទេសស្រ្តីកើនឡើងខ្លាំងជាងបុរសក្នុងអំឡុងពេលពិធីភ្ជុំបិណ្ឌ(មានសម្លេង)

Share

ក្រុងភ្នំពេញ៖ អំឡុងពេលឆមាសដំបូងឆ្នាំនៃឆ្នាំ២០១៧ នេះ ភ្ញៀវទេសចរណ៏បរទេសដែលបានមកធ្វើដំណើរកំសាន្តនៅខេត្តសៀមរាប មានចំនួនភ្ញៀវទេសចរបរទេសចូលមកទស្សនា ជាង២.៦លាននាក់។ មន្ត្រីម្នាក់នៃ​គ្រឹះស្ថាន​អង្គរ​ បានបង្ហើបឲ្យដឹងថាភ្ញៀវទេសចរណ៍បរទេសស្រ្តី មានច្រើនជាងបុរស។ តើមូលហេតុអ្វីទើបភ្ញៀវទេសចរណ៍បរទេសជាស្រ្តីមានកំណើនខ្លាំងជាងបុរស?

លោក សេរី វឌ្ឍនៈរាយការណ៍ពីព័ត៌មាននេះ៖

 

នៅក្នុងឆមាសដំបូងនៃឆ្នាំ ២០១៧ ភ្ញៀវទេសចរណ៍បរទេសសរុបជាង ២.៦ លាននាក់បានចូលមកទស្សនានៅខេត្តសៀមរាប។ ក្នុងនោះផងដែរ គេសង្គេតឃើញថាមានភ្ញៀវទេសចរណ៍ស្រ្តីមានចំនួនកើនឡើងជាងបុរស។

លោក លី សែ នាយកប្រត្តិបត្តិនៃគ្រឹះស្ថានអង្គរបាននិយាយថា​ ចំនួនភាគរយដែលភ្ញៀវទេសចរណ៍ស្រ្តីមកធ្វើដំណើរកំសាន្តមានចំនួន ៥៥ ភាគរយ ខណៈភ្ញៀវទេសចរណ៍ជាបុរសគឹតជាភាគរយគឺ ៤៥ ភាគរយប៉ុណ្ណោះ។ លោកបានពន្យល់ថាមូលហេតុដែលភ្ញៀវទេសចរណ៍ស្រ្តីមានកំណើនខ្លាំងជាងភ្ញៀវទេសចរណ៦បុរសគឺដោយសារតែ កំណើនរបស់ភ្ញៀវទេសចេណ៍ដែលមកពីប្រទេសចិនមកកម្ពុជាមានទៅដល់ ៣៥ភាគរយ។ លោកថា អាចប្រហែលមកពីប្រទេសចិនមានថ្ងៃឈប់សម្រាក ឬ ហូលីដេ ទើបធ្វើឲ្យចំនួនមនុស្សស្រីកើនឡើងខ្លាំងជាងមនុស្សប្រុសដល់ទៅ ១០ភាគរយ ។

លោក លី សែ៖ «ក៏ប៉ុន្តែយើងពិនិត្យមើលធួរដែលមកដំណើរកម្សាន្តពីចិន ដែលមាន៣៥ ភាគរយហ្នឹង គឺភាគច្រើនជាមនុស្សស្រី! ហើយប្រហែលមកពីពួកគាត់មានហូលីដេ ទើបភាគច្រើនយើងឃើញជាមនុស្សស្រី ចាស់ៗហ្នុ៎ងណាស់»

លោក ក៏បានបញ្ជាក់ផងដែរ ថាកំណើនទេសចរណ៍នេះអាចបណ្តាលមកពីការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីដែល ភ្ញៀវទេសចរណ៏ឥឡូវនេះអាចបង់ប្រាក់តាមរយៈ កាតអេធីអឹម ឬ ការបង់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធើណេតទើបជាហេតុដែលអាចទាក់ទាញភ្ញៀវទេសចរណ៏បានច្រើនដូចនេះ។

លោក លី សែ៖ «ការទូទាត់ហ្នឹង កាលពីមុនគេទូទាត់តែក្រដាសប្រាក់ទេ ឬគេហៅថា ខេស តែសម័យឥឡូវគេដាក់លុយមកតាមខ្លួនហ្នឹង គឺប្រជាជនអ៊ឺរ៉ុបហ្នឹងគេនិយមប្រើប្រាស់ក្រេដីតខាត អញ្ជឹងហើយវាជាការទាក់ទាញឲ្យភ្ញៀវបរទេសហ្នឹងមកចាយលុយនៅស្រុកយើង»។

គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរណ៍ដែលមកធ្វើដំណើរទស្សនានៅខេត្តសៀមរាបឆមាសទីមួយមានចំនួន ២.៦លាននាក់ ខណៈភ្ញៀវទេសចរណ៍ចិនមានចំនួន ៣៥ភាគរយ។ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរណ៍អន្តរជាតិដែលមកធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប សរុបមានចំនួន ១៧ម៉ឺន ៦៩៣នាក់។

Share

ព័ត៌មានទាក់ទង

Image