en     km
en     km

តុលាការផ្តន្ទាទោសបុរសពីរនាក់ជាប់គុក៧ឆ្នំាករណីជួញដូរមនុស្ស

Share

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញនៅទី២៥ ខែកញ្ញា សម្រេចផ្តន្ទាទោសបុរសពីរនាក់ឲ្យជាប់ពន្ធាគាររយៈពេល៧ឆ្នំាពីអំពើជួញដូរមនុស្សនៅធ្វើការងាររោងចក្រនៅប្រទេសចិន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការបេសកម្មយុត្តិធម៌អន្តរជាតិ IJM ប្រចំានៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញានេះ។

សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ជនរងគ្រោះចំនួន១៧​នាក់ត្រូវបានបង្ខំឲ្យធ្វើ​ការក្នុង​រោង​ចក្រកាត់ដេរមួយនៅប្រទេសចិនក្រោម រូបភាពសន្យាផ្តល់អាហារូបករណ៍សម្រាប់​សកល​វិទ្យាល័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជនរងគ្រោះបានផ្តល់សក្ខីភាពថា ជនល្មើសជូញដូរមនុស្សឈ្មោះ អ៊ីន ស៊ីម៉ាណាន់ និង លាវ វីង ហីង បានបោកបញ្ឆោត​ក្នុងរូបភាពផ្តល់ឱកាសរៀនថ្នាក់បរិញ្ញាបត្រ និងទទួលការបណ្តុះ​បណ្តាល​​​​​វិជ្ជាជីវៈកាត់ដេរម៉ូតសម្លៀកបំពាក់ តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលគណ​នេយ្យ​ភាព​វិជ្ជាជីវៈInstitute for Professional Accounting Training (IPAT) ។

ផ្ទុយទៅវិញជនរងគ្រោះទំាងនោះ ត្រូវបានបង្ខំឲ្យធ្វើរោងចក្រកាត់ដេរប្រំាពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃពាក់កណ្តាលនៃប្រាក់ឈ្នួលដំបូង។ បន្ថែមពីនេះជនរងគ្រោះបង្ខំ​ឲ្យ​បង់ថ្លៃឈ្នួលបន្ថែមគ្រប់ទីកន្លែងនិងបង្ខំឲ្យធ្វើការទំាងមានជំងឺ។

ជនល្មើសជួញដូរមនុស្សឈ្មោះ អ៊ីន ស៊ីម៉ាណាន់ ជានាយក វិទ្យាស្ថានបណ្តុះបណ្តាលគណ​នេយ្យ​ភាព​វិជ្ជាជីវៈInstitute for Professional  Accounting Training​(IPAT) និង ឈ្មោះ​លាវ វីង ហីង បានទទួលប្រាក់ចំណេញច្រើនពីជនរងគ្រោះ។

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសជនល្មើសទំាងពីររូបនេះពីបទផ្ទេរជនរងគ្រោះដោយខុសច្បាប់តាមមាត្រា១១ នៃច្បាប់បង្ក្រាបអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ តុលាការ​បាន​​បង្គាប់ឲ្យជនល្មើសសងសំណងប្រាក់ចំនួន៩២២០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ។

លោក  Peter Williams នាយកអង្គការបេសកម្មយុត្តិធម៌អន្តរជាតិហៅកាត់IJM មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការផ្តន្ទាទោសជនល្មើសនេះគឺជាផ្តល់ភាព​យុត្តិធម៌ដល់ជនរងគ្រោះ។ លោកបន្តថា អង្គការ IJM បានចាប់ផ្តើមគម្រោងថ្មីនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនិងបញ្ហានៃការជួញដូរពលកម្មក្នុងឆ្នំា២០១៦។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នំា ២០១៧ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​រក្សាការវាយ​តម្លៃ​ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជានៅក្នុងកម្រិតទី២ឬ Tier 2 ដែលមានន័យ​ថាជាលទ្ធ​ផល​ល្អ​ប្រសើរ។

ទោះបីយ៉ាងណារដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្សចំនួន ៥៣នាក់ បើធៀបទៅនិងឆ្នំា ២០១៥ មានចំនួន ៦៩នាក់។

ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានគេ​ជួញ​ដូរ​ទៅ​ប្រទេស​ចំនួន១១ប្រទេស ក្នុងឆ្នំា ២០១៥។ រដ្ឋាភិបាលបានកម្ពុជាបានជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ចំនួន ២៧២ ពីប្រទេម៉ាឡេស៊ី ២៣១ ពីប្រទេស​វៀត​ណាម ១៣៩ នាក់ពីប្រទេសថៃ  ៧៨ ពីប្រទេសឥណ្ឌូនេស៊ី ៦៤ នាកពីប្រទេសចិន ១៦ នាក់ពីប្រទេសជប៉ុន និង ៦នាក់ ពីប្រទេស​សឹង្ហ​បុរី និងប្រទេសមួយចំនួនទៀត៕

Share

Image
Image
Image