en     km
en     km

ក្រុមប្រឹក្សាសន្ដិសុខ UN នឹងជួបគ្នានិយាយអំពីសហគមន៍រ៉ូហ៊ីងយ៉ាភូមា

Share

រ៉ូហ៊ីងយ៉ា៖ សេចក្ដីថ្លែងការណ៍មួយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា បញ្ហាសហគមន៍រ៉ូហ៊ីងយ៉ានឹងត្រូវក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បើកសម័យប្រជុំនៅថ្ងៃព្រហស្បត្តិ៍ ក្នុងសប្ដាហ៍នេះ។

សេចក្ដីថ្លែងការណ៍របស់លោក Antonio Guterres បានធ្វើឡើងភ្លាមៗ តាមសំណើរបស់ប្រទេសបារាំង អង់គ្លេស និងអាមេរិក ដើម្បីពិនិត្យមើលស្ថានភាពសហគមន៍រ៉ូហ៊ីងយ៉ា ដែលជាជនអន្ដោប្រវេសន៍កាន់សាសនាម៉ូស្លីមត្រូវរងទុក្ខបុកម្នេញធ្ងន់ធ្ងរបណ្ដាលឱ្យមនុស្សជាច្រើនពាន់នាក់ស្លាប់ និង ៤៣ពាន់នាក់ទៀត រត់ភៀសខ្លួនក្រោមយុទ្ធនាការរបស់ពួកយោធា។

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានប្រកាសថា ស្ថានភាពហិង្សាទៅលើសហគមន៍រ៉ូហ៊ីងយ៉ាជាអំពើឃោរឃៅបំផុត ហើយដែលត្រូវបានមើលឃើញថា ជារូបភាពនៃអំពើប្រល័យពូជសាសន៍។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបា​នអនុម័តជាសម្លេងឯកច័្ឆន ថ្កោលទោសអំពើហិង្សានេះ ដោយធ្វើឡើងក្នុងសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៧នេះ ។

សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាភូមា ដែលមិនត្រូវបានរដ្ឋធម្មនុញ្ញភូមាចាត់ទុកជាអន្ដោប្រវេសន៍ខុសច្បាប់ដែលមិនអាចផ្ដល់សញ្ជាតិបានឡើយ ។

សហគមន៍នេះ មករស់នៅប្រទេសភូមាតាមរយៈអណានិគមអង់គ្លេស។ ប៉ុន្ដែសហគមន៍នេះត្រូវបានពួកយោធាភូមាតាក់តែរដ្ឋធម្ម​នុញ្ញចាត់ទុកថា ជាពលរដ្ឋចំណាកស្រុកខុសច្បាប់ដែលត្រូវបានឃាឃាំងសិទ្ធិសេរីភាពពួកគេទាំងស្រុង។

សហគមន៍នេះ ផ្ទុះអំពើហិង្សាច្រើនដងមកហើយ ចាប់តាំងពីអាណានិគមអង់គ្លេសបោះបង់ចោលអាណាព្យាបាលរបស់ខ្លួន លើប្រទេសភូមាឆ្នាំ ១៩៤៧ ។ ប៉ុន្ដែហិង្សាដែលកើតឡើងចាប់តាំងពីឆ្នាំ ២០១២ មក គឺ កើតឡើងដោយសាររើសអើងជាតិសាសន៍ និងសាសនា ៕CNA

 

Share

Image
Image
Image