loader

កម្ពុជាគ្រោងបង្កើតតំបន់ខ្លាធំនៅដែនជម្រកស្រែពកក្នុងខេត្តមណ្ឌលគីរី

ក្រុមមន្រ្តីក្រសួងបរិស្ថានអង្គការសង្គមស៊ីវិលនិងអ្នកជំនាញមកពីប្រទេសឥណ្ឌាបានទៅ​ពិនិត្យ​​​​ជាក់ស្តែងនៅខេត្តមណ្ឌលគីរីចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញានេះដើម្បីបង្កើតតំបន់ សត្វខ្លាធំនៅកម្ពុជា។នេះបើយោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។

លោកមាសសុផលអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើក្រសួង​បរិស្ថា​ន​បាន​ឲ្យ​ដឹង​ថាការបង្កើតតំបន់សត្វខ្លាធំនៅនិងស្ថិត​នៅក្នុងដែនជម្រកស្រែពកក្នុងខេត្ត​មណ្ឌលគីរីដែល​គ្រោងនិងនំាយកពូជសត្វខ្លាធំពីប្រទេសឥណ្ឌា។

ដែនជម្រកសត្វព្រៃស្រែពកបានគ្របដណ្តប់លើផ្ទៃដីជាងបីសែនហិចតាដែល​សំម្បូរ​ជីវៈ​ចម្រុះដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ីហើយតំបន់នេះភ្ជាប់ជាមួយដែនជម្រក​សត្វ​ព្រៃភ្នំព្រិចនិង​ដែន​ជម្រក​សត្វព្រៃលំផាត់ខេត្តមណ្ឌលគិរី។

កាលពីឆ្នាំ២០០៧ ការសិក្សារកឃើញថាសត្វខ្លាធំមានចន្លោះពី១០ ទៅ១៥ ក្បាលនៅក្នុងព្រៃ​នៃ​ប្រទេសកម្ពជា។​ប៉ុន្តែសត្វខ្លាធំទំាងនោះបានបាត់អស់ក្នុងរយៈពេលជាងមួយឆ្នំាកន្លងមក។

នាយកប្រចំាប្រទេសអង្គការWWFលោកសេងទៀង បានឲ្យដឹងថាគម្រោងបង្កើត​តំបន់​សត្វ​ខ្លា​ធំ​អាចនឹងជួយ​បង្កើន​​ចំនួនសត្វខ្លា​នៅកម្ពុជានៅពេលអនាគត។

កាលពីថ្ងៃទី២២ ខែសីហាឆ្នំា ២០១៧ នៅក្នុងវេទិកាជាតិលើកទី២ស្តីពីការការពារនិងអភិរក្ស​ធន​ធាន​ធម្មជាតិ​នាយករដ្ឋមន្រ្តីហ៊ុនសែនបានគំាទ្រឲ្យមានការនំាចូលពូជសត្វខ្លា​ធំនិងបង្កាត់​ពូជខ្លាដើម្បីបង្កើនចំនួនសត្វខ្លានៅក្នុងព្រៃនៃប្រទេសកម្ពុជា។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x