មន្រ្តីជាន់ខ្ពស់ខេត្តស្ទឺងត្រែងបានឲ្យដឹងនៅថ្ងៃច័ន្ធនេះថា ទំនប់វារីអគ្គីសនីសេសានក្រោម២គ្រោងនឹងដំណើរការបង្វិលតួប៊ីនទីមួយ ដើម្បីផលិតថាមពលអគ្គីសនីនៅចុងខែវិច្ឆិការ បន្ទាប់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធបិទទ្វាទឹកជានិមិត្តរូបនៅព្រឹកមិញនេះ។
លោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងបានឲ្យដឹងថាសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានបិទទ្វាទឹកចំនួនមួយនៃទំនប់វារីអគ្គិសនីសេសាន២ជានិមិត្តរូប ដើម្បីទប់ទឹកឲ្យពេញអាងត្រៀមការបង្វិលតួប៊ីនក្នុងការផលិតអគ្គីសនីនៅចុងខែវិច្ឆិកាខាងមុខនេះ។
លោកដួងពៅបានបន្ថែមថា ដំណើរការសាងសងទំនប់វារីអគ្គិសនីសេសាន២ជាង៩០ភាគរយ ដែលក្រុមហ៊ុននឹងចាប់ផ្តើមបិទទ្វាទឹកចំនួន៩ផ្សេងទៀតជាបន្តបន្ទាប់ រហូតដល់ឆ្នំាក្រោយអាចផលិតអគ្គីសនីទំាងស្រុង។«យើងបិទជានិមិត្តរូបមួយហើយក្រុមបច្ចេកទេសគេបិទបន្តបន្ទាប់ ហើយដំណើរការតួប៊ីនទីមួយចុងខែ១១។ ហើយគេឆ្នំាដំណើរការតួប៊ីនបន្តបន្ទាប់ទៀតអាហ្នឹងបច្ចេកទេសគេទេខ្ញុំមិនសូវច្បាស់ទេ»។
ទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងនឹងចំណាយទំកប្រាក់វិនិយោគជាង៨០០លានដុល្លារ និងអាចផ្តល់កម្លំាងអគ្គីសនីបាន៤០០គីឡូវ៉ាត់។
ក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គីសនីសេសានក្រោម២នៅថ្ងៃច័ន្ទនេះសម្តេចហ៊ុនសែនបានថ្លែងថាប្រទេសកម្ពុជានឹងកាត់បន្ថយនំាចូលអគ្គីសនីពីប្រទេសឡាវវៀតណាមនិងប្រទេសថៃនៅពេលទំបន់សេសានក្រោម២ស្ថិតក្នុងខេត្តស្ទឹងត្រែងភាគឥសាន្តប្រទេសកម្ពុជាដាក់ឲ្យដំណើរតួប៊ីនទំាងស្រុង។សម្តេចបន្ថែមថានៅពេលនោះតម្លៃអគ្គីសនីអាចនឹងមានតម្លៃទាបជាងតម្លៃបច្ចុប្បន្ន។