loader

ចិនស្នើកុំឱ្យជ្រៀតជ្រែកនយោបាយវេណេហ្សូអេឡាតែអាមេរិកបដិសេធ

ប៉េកាំង៖ រដ្ឋាភិបាលចិន​ជឿថា រដ្ឋាភិបាលវេណេហ្សូអេឡា និងប្រជាជនរបស់ប្រទេសនេះ អាចដោះស្រាយបញ្ហារបស់ខ្លួន ដោយផ្អែកលើច្បាប់ក្នុងប្រទេស តែអាមេរិកព្រមានថា ទណ្ឌកម្មសេដ្ឋកិច្ចលក្ខណៈធ្ងន់ធ្ងរអាចនឹងចាប់ផ្តើមឆាប់ៗនេះហើយ។

លោករដ្ឋមន្រ្តីការបរទេសចិនបានបញ្ជាក់ថា ចិនប្តេជ្ញាគាំទ្រលោក ម៉ាឌូរ៉ូ​ បន្តដឹកនាំប្រទេសវេណេហ្សូអេឡាទៅមុខទៀត បើទោះជាប្រទេសនេះ រងការផ្តន្ទាទោសពីសហគមន៍អន្តរជាតិ។

លោករដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់សមភាគីវេណេហ្សូអេឡា នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរិ៍ ទី ២៣ កញ្ញាម្សិលមិញនេះ។

តែនៅពេលដំណាលគ្នានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគី ហាឡេយ បានព្រមានថា​ បើការដាក់ទណ្ឌកម្មហិរញ្ញវត្ថុមិនបានជោគជ័យ គឺអាមេរិក នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំប្រេងចូលអាមេរិកតែម្តង​ នោះប្រសិនបើប្រទេសវេណេហ្សូអេឡា មិនមានលទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវឡើងវិញនោះ។

កាលពីថ្ងៃម្សិលមិញ លោក ដូណាល់ត្រាំ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា​ លោកនឹងមិនបណ្តោយឲ្យរបបផ្តាច់ការកើតមាននៅវេណហ្សូអេឡានោះទេ។

ប្រទេសវេណេហ្សូអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយតាំងពីខែមេសា ដោយបណ្ដាលឲ្យមនុស្សស្លាប់ជាង១២៥នាក់ និង សកម្មជនមេដឹកនាំបក្សប្រឆាំងជាច្រើនរយនាក់ត្រូវបានចាប់ខ្លួន៕ AFP

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x