en     km
en     km

អាមេរិកបង្ហោះយន្តហោះ​ទម្លាក់គ្រាប់បែកក្បែរទីតាំងកូរ៉េខាងជើងបាញ់គ្រាប់នុយក្លេអ៊ែរ

Share

 

មន្ទីរប៉ុងតាហ្គូនបាននិយាយថា យន្តហោះចម្បាំងដ៏ធំបានហោះនៅក្បែរតំបន់មួយចំនួន ដែលកូរ៉េខាងជើងបានបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងបានហោះក្បែរឆកសមុទ្រកូរ៉េខាងជើង ដែលជាការបង្ហាញពីសក្កានុពលយោធាដើម្បីប្រឆាំងសត្រូវ។ 

តាមបណ្ដាញផ្សាយព័ត៌មាន BBC យន្តហោះចម្បាំង B-1B ជាច្រើនគ្រឿងបានហោះចេញពីទីតាំងរបស់វា នៅGuam ហើយហោះអមដោយយន្តហោះចម្បាំងធុន F-15C ជាច្រើនរបស់ប្រទេសជប៉ុន ដែលហោះចេញពីកោះ Okinawa ។

តាប្រភពដដែល ការបង្អួតយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក គឺចំពេលប្រធានាធិបតីដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបន្ថែមសង្រ្គាមពាក្យសំដីដាក់គ្នាកាន់តែខ្លាំង ។ លោក ត្រាំបានប្រាប់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា អាមេរិកនឹងកំទេចកូរ៉េខាងជើងទាំងស្រុង បើប្រទេសនេះ បង្ខំឱ្យមានសង្រ្គាមផ្ទុះឡើង៕BBC  

 

Share

Image
Image
Image