en     km
en     km

គ្រោះរញ្ជួយដីថ្មីមួយកម្ទេចទីក្រុងម៉ិកសិក

Share

ទីក្រុងម៉ិកសិក៖ គ្រោះរញ្ជួយដីថ្មីមួយបានធ្វើឲ្យប្រជាជនមានការភ័យស្លន់ស្លោរនៅទីក្រុងម៉ិកសិក កាលពីថ្ងៃសៅរិ៍ ទី ២៣ ម្សិលមិញ ដែលបង្ខំឲ្យមានការជម្លៀសខ្លួន នឹងធ្វើការជួយសង្គ្រោះភ្លាមៗទៅដល់ជនរងគ្រោះដែលរស់រានមានជិវិតពីគ្រោះរញ្ជួយដីនេះ។

គ្រោះរញ្ជួយដីនេះមានទំហំរញ្ជួយ ៦,១ វ៉ិចទ័រ ដែលជាកម្រិតមធ្យមបើប្រៀបធៀបនឹងគ្រោះរញ្ជួយដីមួយទៀតដែលកើតឡើងនៅភាគខាងត្បួងកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ដែលមានកម្រិតរញ្ជួយ ៧,១ វ៉ិចទ័រសម្លាប់មនុស្សអស់ជាង ៣០០ នាក់ហើយអគារទាំង ៣៩ នៅក្នុងទីក្រុងត្រូវបានរលំ។

ដោយសារតែលាន់ឮសារ៉ែនប្រកាសអាសន្ន ទើបប្រជាជនខ្លះរត់ចេញដោយជើងទទេរ ខ្លះរត់ដោយឱបកូនតូចជាមួយផងដែរ ដើម្បីគេចចេញពីគ្រោះរញ្ជួយដីនោះ។

តាមការរាយការណ៍នឹងចុះផ្សាយដោយគេហទំព័រ រ៉េហ្វូម៉ា បាននិយាយថា មានស្រ្តី ២នាក់ ត្រូវបានស្លាប់ដោយសារការគាំងបេះដួង នៅពេលដែលពួកគេខិតខំប្រឹងចាកចេញពីក្នុងផ្ទះ។ ស្រ្តីទាំង ២ នាក់នោះ ម្នាក់មានអាយុ ៨០ឆ្នាំប្លាយ នឹងម្នាក់មានអាយុ ៥២ឆ្នាំ។

ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិកបានចុះបញ្ជីការរញ្ជួយដីចុងក្រោយបំផុតនៅកម្រិត៦.១។ វាបានវាយប្រហារនៅវេលាម៉ោង ១២ និង ៥៣ នាទីល្ងាចជាមួយនឹងចំណុចកណ្តាលនៃចម្ងាយ១៨ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Matias Romero នៅរដ្ឋ Oaxaca ភាគខាងត្បូ ​នៃប្រទេសម៉ិកសិកកូរ៕

 

 

 

Share

Image
Image
Image