en     km
en     km

តុលាការកោះហៅគណៈកម្មការបុណ្យបណ្ឌិតកែមឡីតាមបណ្ដឹងរបស់ប្រធានបក្សយុវជនកម្ពុជា(មានសំឡេង)

Share

ភ្នំពេញ៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកោះ​ហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលាជាអតីតគណៈកម្មការបុណ្យលោកបណ្ឌិតកែមឡី​ពាក់ព័ន្ធបច្ច័យ​បុណ្យសពលោកបណ្ឌិត កែម ឡីតាមពាក្យ​បណ្ដឹង​របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។កញ្ញាជុំជោគជាតាជូនសេចក្ដីរាយការណ៍៖

 

តាមដីកាកោះដែលត្រូវបានគេហទំព័រមួយចុះផ្សាយជាសាធារណៈ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ  គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់​ឲ្យចូលទៅ​កាន់​អយ្យ​ការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា លោក ប៉ា​ ងួនទៀង និងលោក មឿន តុលា ត្រូវ​កំណត់ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ បុគ្គទាំង ៣អង្គនាក់នេះ គឺជាអតីត​គណៈ​កម្ម​ការបុណ្យលោកបណ្ឌិតកែមឡី​។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ លោក ពេជ្រ ស្រស់ ​បាន​ចូលទៅ​បំភ្លឺ​ពី​ដំណើ​ររឿងដែលលោកប្ដឹងអ្នកទាំង៣អង្គនាក់ នៅចំពោះមុខព្រះរាជអាជ្ញាដោយអះអាងថា លោកស្វែងរកការពិតលើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី។

ជុំវិញរឿងនេះដែរ វិទ្យុស្រ្ដី មិនអាចទាក់ទងសុំការបំភ្លឺ លោក មឿង តុលា ប្រធាន​​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង លោក ប៉ាងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រួមទាំងព្រះតេជគុណប៊ុត ប៊ុនតិញ  បាននៅឡើយទេ នៅល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកពេជ្រស្រស់គឺជាប្រធានគណបក្សយុវជនកម្ពុជា។ លោកចាប់ផ្ដើមរៃអង្គាសប្រាក់មូលនិធិសម្រាប់សង់ចេតិយលោកបណ្ឌិតកែមឡីដោយតាងនាមជំនួសឱ្យគណៈកម្មាការបុណ្យដែលបានររំសាយទៅហើយនោះ។

លោកពេស្រស់បានចាប់ផ្ដើយុទ្ធនាការនេះក្រោយពីសម្ដេច ហ៊ុនសែនបានបញ្ចេញលុយច្រើនម៉ឺនដុល្លារដើម្បីជួយស្ថាបនាចេតិយលោកបណ្ឌិតកែមឡី។ លោក ពេជ្រ ស្រស់ អះអាងថាលោកដាក់ពាក្យបណ្ឌិតនេះក្នុងនាមជាយុវជនដែលស្នេហាលោកបណ្ឌិតកែមឡី៕

 

 

Share

Image
Image
Image