loader

គ.ជ.ប ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានតិចនៅឡើយ

 

គិតមកត្រឹមថ្ងៃទី ២២ ខែកញ្ញា នេះ  អ្នកទៅចុះឈ្មោះបោះឆ្នោត មានចំនួន  ១សែន ៥ម៉ឺន ៥ពាន់ ៨៣៦នាក់  ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីចាស់មានចំនួន ៥៤៣នាក់ ។

នេះបើតាម លោក ហង ពុទ្ធា​ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់វិទ្យុស្រ្ដី Fm102 នៅថ្ងៃទី២៣ កញ្ញានេះ។

តាមលោក ហង្ស ពុទ្ធា បញ្ជាក់ថា ចំនួនអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺ នូវមានចំនួនតិចនៅឡើយ ។

លោក ហង្ស ពុទ្ធា ៖« ចំនួននេះ មានចំនួនតិចនៅឡើយ ពីព្រោះបើគិតជាភាគរយ គឺ ៩.៥៨ ភាគរយ  អ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មី »។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ រូតរាន់ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ។

លោក ហង្ស ពុទ្ធា ៖« យើងក៏នៅសល់ពេលវេលាទៀតដែរ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋលោកនឹងអញ្ជើញមកចូលរួមនៅក្នុងការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះហើយនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មីនេះ »។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោតក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១ លាន ៦សែននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩ លាន ៨សែន នាក់៕

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x