loader

ប្រធានាធិបតីដូណាល់ត្រាំប្រាប់ UN  មិនទុកឱ្យរបបវេណេហ្ស៊ួអេឡានៅបន្ដគ្រប់គ្រងទៀតទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២១ កញ្ញា ថា លោកប្រធានាធិបតីម៉ាឌូរ៉ូ មានកំហុសធ្ងន់ណាស់ ក្នុងការគ្រប់គ្រងប្រទេសដោយសារតែ រំលោភសិទ្ធិមនុស្ស និងបំបិទសម្លេងគណបក្សប្រឆាំង ដោយលោកព្រមានថា នឹងមិនបណ្ដោយអោយលោក ម៉ាឌូរ៉ូ ដឹកនាំប្រទេសបានទៀតឡើយ។

ការថ្លែងរបស់លោកដូណាល់ត្រាំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិស្របពេលដែលសហគមន៍អន្ដរជាតិជាច្រើន លើសលប់ដែលចូលរួមមហាសន្និបាតនោះ បានសម្ដែងការព្រួយបារម្ភអំពីការធ្លាក់ចុះសេរីភាពប្រជាជនវេណេហ្ស៊ួអេឡា អោយស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងមួយដែរមានលក្ខណៈផ្ដាច់ការ ។

លោក ដូណាល់ត្រាំ បានថ្លែងដូចនេះ ធ្វើឡើងចំពោះរដ្ឋមន្រ្ដីប្រទេសវេណេហ្ស៊ួអេឡាដែលមានវត្តមាននៅឯមហាសន្និបាតនោះ។ លោកត្រាំ បានបញ្ជាក់ទៀតថា របបប្រជាធិបតេយ្យនៅវេណេហ្ស៊ួអេឡាបានស្លាប់ទៅហើយ ដែលករណីនេះ ចាំបាច់ត្រូវតែស្ដារឡើងវិញ។ ប៉ុន្ដែលោកព្រមានថា ការធ្វើអោយប្រជាធិបតេយ្យនៅវេណេហ្ស៊ួអេឡារស់ឡើងវិញនោះ អាចមានមធ្យោបាយច្រើនយ៉ាង គឺ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើអន្ដរាគមន៍ផ្នែកយោធា។

វេណេហ្ស៊ួអេឡាបានធ្លាក់ក្នុងរបបគ្រប់គ្រងឯកប​ក្សនៅពេលដែលលោកប្រធានាធិបតីម៉ាឌូរ៉ូបានរំលាយសភាដែលគ្រប់គ្រងដោយគណបក្ស​ប្រឆាំងកាលពីថ្ងៃទី ៨ សីហា ២០១៧៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបង្ហាញករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា

វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការ[...]

ថ្ងៃស្អែកនេះនឹងមានសមរាត្រីគឺព្រះអាទិត្យរះចំលើកំពូលប្រាសាទអង្គរ

នៅថ្ងៃស្អែកថ្ងៃទី២១ ខែមីនា ជាសមរាត្រីរដូវប្រា[...]

មេដឹកនាំកំពូលរបស់កម្ពុជាជំរុញឱ្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្នុងឱកាសបំពេញបេសកម្មរបស់ខ្លួននៅថ្ងៃទី១៤ ខែមី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x