en     km
en     km

ផ្ទុះការវាយប្រហារនឹងគ្រាប់បែកថ្មីៗនេះនៅតំបន់រ៉ាក់ខាយ ប្រទេសភូមា

Share

ផ្ទះជាង ២០ខ្នង ត្រូវបានឆេះដោយកម្លាំងគ្រាប់បែកដែលបានផ្ទុះនៅក្បែរតំបន់វិហារអ៊ីស្លាមនៅរដ្ឋរ៉ាក់ខាយ ប្រទេសភូមា។នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលភូមា កាលពីថ្ងៃសុក្រទី ២២ កញ្ញា ។

ករណីនេះជារឿងដែលក្តៅបំផុតរបស់ក្រុមឧទ្ទាម ម៉ូស្លីមរ៉ូហ៊ីងយ៉ា បានធ្វើការវាយប្រហារមកលើពួកទាហ៊ានស៊ីវិលរបស់រដ្ឋាភិបាលភូមា។ អំពើហិង្សានេះ បានកើតឡើងជាច្រើនថ្ងៃ បន្ទាប់ពីមេដឹកនាំស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី បានប្រកាសថា យោធាបានបញ្ឈប់ប្រតិបត្តិការបោសសំអាតនៅតាមតំបន់ព្រំដែន។

ជនភៀសខ្លួនស៊ីវិលដែលហូរចូលទៅប្រទេសបង់ក្លាដេសនិយាយថា ពួកគេត្រូវបានវាយប្រហារដោយពួកទាហាន និងក្រុមអ្នកកាន់ពុទ្ធសាសនា ដោយការដុតភូមិរបស់ពួកគេ។

ភស្តុតាងជាច្រើនដែលឃើញនៅក្នុងផ្កាយរណប ក្នុងនោះមានផ្ទះអ្នកភូមិជាង២០ ត្រូវបានគេដុតឲ្យក្លាយទៅជាផេះ។ ករណីនេះត្រូវបានអង្គការសហប្រជាជាតិមើលឃើញថា រដ្ឋាភិបាលភូមាមានបំណងចង់បោសសម្អាតជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។តែយ៉ាងណាក្តីគេមិនទាន់អាចកំណត់ពីចំនួនអ្នកស្លាប់បាននៅឡើយទេ។ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​ ២​សែន​ ៩​ម៉ឺន​នាក់​ បាន​ភៀសខ្លួន​ចេញពីរដ្ឋ​រ៉ាខាយ​ដើម្បី​ស្វែងរក​ទីជំរក​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​៕

Share

Image
Image
Image