en     km
en     km

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ១លាននាក់ ធ្វើដំណើរកំសាន្ដតាមរមណីយដ្ឋានទេសចរណ៍ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

Share

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប៉ុន្មានថ្ងៃមកនេះ មានជាង ១លាននាក់ ដែលចំនួននេះ កើនឡើងប្រមាណ ១៥. ៧០ ភាគរយ បើធៀបនឹងឆ្នាំមុន។

របាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ២២ កញ្ញា ២០១៧  គឺ ពលរដ្ឋដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា រួ​មទាំងភ្ញៀវអន្ដរជាតិ គឺមានចំនួន  ១លាន ៥ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១លាន ១ម៉ឺននាក់ កើនឡើងប្រមាណ ១៥. ៣០ ភាគរយ និងភ្ញៀវទេសចរអន្ដរជាតិ មានប្រមាណ​៤ ម៉ឺននាក់ ដែលកើនឡើងប្រមាណ ៦.២០ ភាគរយ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដដែល   ខេត្តដែលជាគោលដៅទេសចរណ៍និងធ្វើអោយចំនួនភ្ញៀវទេសចរមានការកើនឡើង មាន ដូចជា ខេត្តសៀមរាប,ខេត្តព្រះសីហនុ,ខេត្តបាត់ដំបង,ខេត្តកំពត,ខេត្តបន្ទាយមានជ័យ,ខេត្តកំពង់ធំ,ខេត្តរតនគិរី  និង ខេត្តក្រចេះ៕

Share

ព័ត៌មានទាក់ទង

Image