en     km
en     km

ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​

Share

​ម៉ិ​ក​ស៊ិ​ក​៖​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គាស់កកាយ​គំនរ​អាគារ​សាលារៀន​ បាក់បែក​ដើម្បី​ស្វែងរក​ សិស្សសាលា​ ដែល​ពួក​គេ​ជឿជាក់​ថា​ នៅ​រស់រាន​មានជីវិត​ ក្រោយ​ព្រឹ​ត្ដិ​ការណ៍​ដ៏​រន្ធត់​នៃ​ការ​រញ្ជួយ​ដី​ កាលពី​ថ្ងៃ​អង្គារ​ ដោយ​ប្រើ​នាឡិកា​ស្វែងរក​ស្វ័យប្រវត្ដិ​។​ នេះ​បើ​យោង​តាម​បណ្ដាញ​ BBC​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៧​។

​មន្ដ្រី​មួយ​រូប​ដែល​បាន​ចូលរួម​ប្រតិបត្ដិការ​រុករក​សិស្ស​ ដែល​នៅ​រាន​មានជីវិត​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថា​ មាន​ក្មេង​ស្រី​ម្នាក់​ទំនង​នៅ​រស់​មានជីវិត​ ដែល​នាង​ស្ថិត​ក្រោម​គំនរ​បាក់បែក​ នៃ​អាគារ​សាលា​បឋម​សិក្សា​ Enrique​ Rebsamen​ ខណៈ​មាន​កុមារ​ ២១​នាក់​ផ្សេង​ទៀត​ និង​មនុស្ស​ពេញវ័យ​ចំនួន​ ៥​នាក់​ បាន​ស្លាប់​នៅ​ពេល​ដែល​សាលារៀន​នេះ​ បាន​ដួល​រលំ​ក្រោម​ឥទ្ធិពល​រញ្ជួយ​ដី​កម្លាំង​ ៧.១​ រិច​ទ័​រ​។​

​មក​ដល់​ថ្ងៃ​ទី​២១​ កញ្ញា​នេះ​ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា​ អ្នក​ស្លាប់​នៅ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​រហូត​ដល់​ ២៥៥​នាក់​ និង​បង្ក​ឲ្យ​ខូចខាត​អាគារ​រាប់​ពាន់​ខ្នង​។​ លោក​ ប្រធានាធិបតី​ Enrique​ Peña​ Nieto​ បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ​។​

​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ធ្លាប់​បាន​កើតឡើង​ម្ដង​កាលពី​ឆ្នាំ​១៩៨៥​ ដែល​កាលនោះ​ គឺ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ១​ម៉ឺន​នាក់​ អាគារ​ជាង​ ៣​ម៉ឺន​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ និង​អាគារ​ជាង​ ៦៨០០០​ខ្នង​ផ្សេង​ទៀត​ រង​ការ​ខូច​យ៉ាងដំណំ​៕​ ប្រភព​ BBC​

Share

ព័ត៌មានទាក់ទង

Image