en     km
en     km

កុមារ​ម្នាក់​បាន​ស្លាប់​ក្នុង​ចំណោម​មនុស្ស​៤​នាក់​ ដែល​ត្រូវ​ប៉ូ​លី​ស​នេ​ប៉ា​ល់បាញ់​បង្ក្រាប​ពេល​តវ៉ា​ធម្មនុញ្ញ​

Share

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ ក្នុង​ការ​ប៉ះទង្គិច​ជា​បន្តបន្ទាប់​ចុង​ក្រោយ​បំផុត​ ទៅ​លើ​ផែនការ​បង្កើត​សហ​ប្រព័ន្ធ​មួយ​ ប៉ូ​លី​ស​នេ​ប៉ា​ល់​បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ទៅ​ក្នុង​ហ្វូង​បាតុករ​ បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​ស្លាប់​ ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​អាយុ​បួន​ឆ្នាំ​ម្នាក់​ផង​ដែរ​។​
1Dailymail.co.uk
យោង​តាម​ព័ត៌មាន​ពី​ Channel​ News​ Asia​ បាន​ផ្សាយ​កាលពី​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ជាង​ ៤០​ នាក់​ ក្នុង​នោះ​ភាគច្រើន​ជា​ក្រុម​អ្នក​តវ៉ា​ ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ខែសីហា​ ដែល​ក្រុម​ជនជាតិភាគតិច​នៅ​តំបន់​ទំនាប​ភាគ​ខាងត្បូង​ ប្រឆាំង​
នឹង​ផែនការ​នោះ​ ដែល​វា​អាច​នឹង​បែងចែក​ទឹកដី​កំណើត​របស់​ពួក​គេ​។​

រដ្ឋធម្មនុញ្ញ​ ដែល​គេ​បាន​រង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​នោះ​ អាច​នឹង​ត្រូវ​អនុម័ត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​ ។​ ក្រុម​អ្នកគាំទ្រ​រដ្ឋធម្មនុញ្ញ​និយាយ​ថា​  វា​នឹង​តម្រូវ​ឲ្យ​មាន​ស្ថេ​រ​ភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​នេះ​រើខ្លួន​ឡើង​វិញ​ចេញពី​សង្គ្រាមស៊ីវិល​ជា​ច្រើន​ឆ្នាំ​ ហើយ​និង​ការ​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​ពីរ​បន្តបន្ទាប់​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​។​
1Reuter
ប៉ុន្តែ​នៅ​តែ​បន្ត​មានការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ផែនការ​នេះ​ ដែល​វា​អាច​បង្កើត​ជា​ប្រព័ន្ធ​សហព័ន្ធ​មួយ​ ហើយ​បំបែក​ក្រវាត់​ទំនាប​ភាគ​ខាងត្បូង​ បញ្ចូល​ទៅ​ក្នុង​ខេត្ត​ធំៗ​ជាមួយនឹង​ជនជាតិភាគតិច​ផ្សេងៗ​ទៀត​។​

កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ អភិបាលស្រុក​ម្នាក់​ បាន​ថ្លែង​ថា​ បាតុករ​នៅ​ស្រុក​ភាគ​ខាងត្បូង​ បាន​គប់​ដុំ​ថ្ម​ និង​ដប​សាំង​ទៅ​លើ​ក្បួន​រថយន្ត​ដឹក​ទំនិញ​ ដែល​ការពារ​ដោយ​នគ​បាល​។​

អភិបាលស្រុក​រូប​នោះ​បានឱ្យ​ដឹង​ថា​ ប៉ូ​លី​សបាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ ដើម្បី​បំបែកហ្វូង​បា​តុ​ការ​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ ទើប​ពួក​គេ​បាញ់​គ្រាប់កាំភ្លើង​ជ័រ​វិញ​ម្ដង​។​

ក្មេង​ប្រុស​អាយុ​បួន​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ​ ហើយ​ក្រុម​អ្នក​តវ៉ា​បី​នាក់​ស្លាប់​ ហើយ​អ្នក​តវ៉ា​ប្រាំ​នាក់​ផ្សេង​ទៀង​រង​របួស​ និង​ ប៉ូ​លី​សបានរ​ងរ​បួស​២០​ នាក់​ផង​ដែរ​៕​

Share

Image
Image
Image