en     km
en     km

សហជីពមួយអំពាវនាវឱ្យកម្មករទៅចុះឈ្មោះបោះឆ្នោតពេលខ្លួនទៅដល់ស្រុកកំណើត

Share

ភ្នំពេញ៖ ខណៈកម្មករ កម្មារិនី បានឈប់សម្រាកពីការងារងារដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌទៅតាមបណ្តាខេត្តរៀងៗខ្លួននោះ ប្រធានសហជីពមួយអំពាវនាវឱ្យក្រុមកម្មករ កម្មការិនីដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានឱ្យក្រុមកម្មករ កម្មារិនីធ្វើការងាររោងចក្រទំាងអស់បានឈប់ សម្រាករយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នំា២០១៧ ដែលស្ថិតក្នុងអំទ្បុងពេលពិធីបុណ្យភ្ជុំបិណ្ឌរួចមក គេសង្កេតឃើញថាកម្មករ កម្មការិនីភាគច្រើន បាននំាគ្នាសម្រុកទៅតាមបណ្តាខេត្តរៀងៗខ្លួនមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។

ទាក់ទងនឹងការធ្វើដំណើររបស់ក្រុមកម្មករ កម្មារិនីនេះដែរ ប្រធានសម្ព័ន្ធសហជីពលចលនាកម្មករ លោក ប៉ាវ ស៊ីណា បានផ្តល់បទសម្ភាស ឱ្យវិទ្យុស្រ្តីនាថ្ងៃទី ១៨ កញ្ញា នេះថាការអនុញ្ញាតឱ្យក្រុមកម្មករបានឈប់សម្រាកនេះជាឱកាសល្អមួយដែលក្រុមកម្មករអាចឆ្លៀតរយៈពេលខ្លីទៅចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែលោកថាពេលវេលានេះមិនសាកសមគ្រប់គ្រាន់អាចឱ្យក្រុមកម្មករចូលរួមចុះឈ្មោះបោះឆ្នោតបាននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហជីពរូបនេះអំពាវនាវឱ្យកម្មករដែលបានធ្វើដណើរទៅស្រុកកំណើតទំាងអស់ត្រូវចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

«ស្នើឱ្យបងប្អូនកម្មករ កម្មការិនី ក៏ដូចប្រជាពលរដ្ឋទូទៅត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងការទៅចុះឈ្មោះបោះឆ្នោតឱ្យបានរួសរាន់ ហើយក៏អំពាវនាវផងដែរទៅដល់ គ.ជ.ប ឱ្យចេញនូវលិខិតិអនុញ្ញាតឱ្យកម្មករបានឈប់សម្រាកដូចអាណត្តិមុនៗដើម្បីឱ្យគាត់បានទៅចុះឈ្មោះនៅតាមស្រុកកំណើតរៀងៗខ្លួន»។

ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការមួយឃ្លំាំមើលការបោះឆ្នោតហៅថា និហ្វិក មានប្រសាសន៍ថា ជាការល្អ ដែល គ.ជ.ប គួរជួយសម្រួលកម្មករឱ្យ មានពេលគ្រប់គ្រាន់ពេលពួកគាត់ទៅ កាន់ស្រុក កំណើត​។ យ៉ាងណាក៏ដោយ លោកទទូចឱ្យកម្មករ ប្ដេជ្ញាព្យា យាម ចុះឈ្មោះបោះឆ្នោត ខណៈពួកគាត់ដល់ស្រុកកំណើត ហើយមានពេលសមល្មម។«ខ្ញុំសូមបងប្អូនណាដែលអញ្ចើញទៅដល់មុនម៉ោង៥ណកន្លះសូមឱ្យគាត់រៀបចំឯកសារអត្តសញ្ញាណប័ណ្ណ បើអត់មានអត្តសញ្ញាណប័ណ្ណយកសៀវភៅគ្រួសារទៅ ហើយរកសាកស្សីម្នាក់ដើម្បីទៅចុះឈ្មោះបោះឆ្នោតឱ្យទាន់ម៉ោង៥កន្លះល្ងាចហ្នឹងបើមិនដូច្នេះទេទាល់តែភ្ជុំបិណ្ឌហើយបើក្រុមការងារហ្នឹងចាប់ផ្តើមការងារទ្បើងវិញ»។

តាមរបាយការណ៍របស់ គ.ជ.ប ការចុះឈ្មោះបោះឆ្នោត លើបញ្ជីបច្ចុប្បន្នភាពថ្មីឆ្នាំ២០១៧នេះ ដែលមានរយៈពេល១៧ថៃ្ងនេះ មានពលរដ្ឋបានទៅចុះឈ្មោះជាង ១១ម៉ឺននាក់ ដែលតាមតួលេខ អ្នកត្រូវទៅចុះ ឈ្មោះ ជាង១លាន៦សែននាក់៕

Share

Image
Image
Image