en     km
en     km

អង្គការសហប្រជាជាតិយល់ព្រមអនុម័តអត្ថបទចរចា លើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ផ្ដល់ក្ដីសង្ឃឹមដល់ឥណ្ឌាដែលចង់បានកៅអីអចិន្រ្តៃយ៍

Share

មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​យល់ព្រម​ចរចា​លើ​ពាក្យពេចន៍​នៃ​ឯកសារ​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ឆ្នាំ​ក្រោយ​នេះ​។​
150917-Dyna-Internews-01-dara-ed
​យោង​តាម​ប្រភព​ព័ត៌មាន​ Channel​ News​ Asia​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា​ ប្រទេស​ឥណ្ឌា​ដែល​ប្រឹងប្រែង​ដើម្បី​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ (UN)​ បាន​ទទួល​ឱកាស​មួយ​ក្នុង​ដៃ​ ខណៈ​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​យល់ព្រម​ចរចា​លើ​ពាក្យពេចន៍​នៃ​ឯកសារ​មួយ​ សម្រាប់​ការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

ឯកសារ​នោះ​ជា​តម្រូវការ​យូរអង្វែង​ ដែល​បណ្តា​ប្រទេស​ជា​សមាជិក​រួម​ទាំង​ឥណ្ឌា​ផង​ បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ អាសនៈ​អចិន្ត្រៃយ៍​បាន​កាន់កាប់​ដោយ​ប្រទេស​ចំនួន​ប្រាំ​ ដែល​មិន​តំណាង​ពិភពលោក​ពិតប្រាកដ​។​

កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ ខែកញ្ញា​ រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ បាន​យល់ព្រម​ចរចា​លើ​ការ​ធ្វើ​កំណែទម្រង់​ និង​ការ​ពង្រីក​ក្រុមប្រឹក្សាសន្ដិសុខ​របស់​ខ្លួន​ ដែល​ក្រុមប្រឹក្សា​នេះ​ដឹកនាំ​ដោយ​ប្រទេស​មហាអំណាច​ប្រាំ​ ដែល​មាន​សិទ្ធិ​វេតូ​។​

បច្ចុប្បន្ន​នេះ​រដ្ឋ​ជា​សមាជិក​អចិ​ន្ត្រៃ​ទាំង​ប្រាំ​ គឺ​សហរដ្ឋអាមេរិក​ អង់គ្លេស​ បារាំង​ ចិន​ និង​រុ​ស្ស៊ី​ ខណៈ​ឥណ្ឌា​បាន​បម្រើ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​អង្គការ​នេះ​ចំនួន​៧​ដង​រួច​មក​ហើយ​ ហើយ​ឥណ្ឌា​កំពុង​ក្លាយជា​សមាជិក​អចិ​ន្ត្រៃ​របស់​អង្គការ​នេះ​ ដែល​នឹង​លើក​ស្ទួយ​រូបភាព​ផ្នែក​ការទូត​របស់​ឥណ្ឌា​ ក៏​ដូច​ជា​ការ​បញ្ចេញមតិ​របស់​ឥណ្ឌា​អំពី​បញ្ហា​សកលលោក​ ។​

ប៉ុន្តែ​មាន​អ្នកខ្លះ​ជឿ​ថា​ ការ​ផ្លាស់​ប្តូរ​ចុង​ក្រោយ​បំផុត​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ដំណើរការ​ដកថយ​ដ៏​យូរ​មួយ​។​

សេចក្តី​ព្រាង​ដំណោះស្រាយ​ សម្រាប់​របៀបវារៈ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​ក្រោយ​ តម្រូវ​ឱ្យ​មានការ​បោះ​ឆ្នោត​ដោយ​សំឡេង​ពីរ​ភាគ​បី​ ដូចនេះ​ឥណ្ឌា​នឹង​ត្រូវការ​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​សម្រេច​បាន​នូវ​ការ​ចង់បាន​របស់​ខ្លួន​៕

Share

Image
Image
Image