en     km
en     km

អាមេរិកព្រមានបំផ្លាញកូរ៉េខាងជើងចោល ប្រសិនប្រទេសនេះបន្តការគំរាមកំហែងនោះ

Share

រដ្ឋបាលលោក Donald Trump បានបង្កើនការដាក់សម្ពាធលើកូរ៉េខាងជើងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃនៃកិច្ចប្រជុំនៅឯអង្គការសហប្រជាជាតិ ដោយអាមេរិកព្រមានថា នឹងបំផ្លាញក្រុងព្យុងយ៉ាងចោល ប្រសិនប្រទេសនេះបដិសេធមិនបញ្ចប់កម្មវិធី”នុយក្លេអ៊ែរ” កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបនោះ។

ជាមួយគ្នានោះដែរ មន្រ្តីអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីទប់ទល់នឹងក្រុងព្យុងយ៉ាង ដែលប្រធា នាធិបតីអាមេរិកនឹងថ្លែងទៅកាន់មហាសន្និបាតអង្គសហប្រជាជាតិនៅថ្ងៃអង្គារស្អែកនេះ។  នៅថ្ងៃព្រហស្បត្តិ៍ជប៉ុន និងកូរ៉េខាងជើង ក៏នឹងថ្លែងសុន្ទរកថារបស់ពួកគេ នៅក្រៅកិច្ចប្រជុំផងដែរ។

លោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In បាននិយាយតាមទូរស័ព្ទកាលពីរាត្រីថ្ងៃសៅរ៍ ដោយបានសន្យាថានឹងដាក់សម្ពាធកាន់តែខ្លាំងលើរបបលោក គីម ជុង      អ៊ុន។ មន្រ្តីកូរ៉េខាងត្បូងបន្ថែមថា កូរ៉េខាងជើងត្រូវតែដឹងឱ្យច្បាស់ថា “ការបង្កហេតុបន្ថែមទៀតរបស់ខ្លួន” គឺវាកាន់តែរុញប្រទេសនេះ ឱ្យនៅលើផ្លូវមួយនៃការដួលរលំទៅវិញនោះទេ។

ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសប្ដាហ៍មុន ចន្ទ បានដាក់ទណ្ឌកម្មថ្មីមួយលើកូរ៉េខាងជើង ប៉ុន្តែផលប៉ះពាល់របស់រដ្ឋកុំម្មុយនីសមួយនេះ អាស្រ័យទៅលើចិន ថាតើប្រទេសចិនដែលសម្ព័ន្ធមិត្តរបស់ក្រុងព្យុងយ៉ាង និងដៃគូសេដ្ឋកិច្ចចម្បងនោះព្រមអនុវត្តទាំងស្រុងលើកូរ៉េខាងជើងឬយ៉ាងណា។

ជាមួយគ្នានេះដែរ គេត្រូវចាំមើលប្រទេសរុស្ស៊ី ថាតើប្រទេសរុស្ស៊ីព្រមអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចនេះឬទេ ខណៈរុស្ស៊ីកំពុងផ្តល់ការងារដល់កម្មករកូរ៉េខាងជើងរាប់ម៉ឺននាក់នោះ៕ ប្រភព៖ Channel news asia

 

Share

Image
Image
Image