en     km
en     km

នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈបុណ្យភ្ជុំបិណ្ឌកាន់តែខិតមកដល់

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទំាងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យពេលបើកបរ ខណៈពិធីបុណ្យភ្ជុំបិណ្ឌនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បង្ហោះផ្សាយនៅថ្ងៃទី ១៧ កញ្ញា​ ឆ្នំា២០១៧នេះ។

តាមគេហទំព័រសម្តេច ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «សូមបើកបរគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទំាងអស់គ្នា ដោយសារពេលនេះមានបងប្អូនធ្វើដំណើរកាន់តែច្រើនទ្បើងទៅតាមខេត្តនានា។ ការណ៍នេះសូមកុំបើកបរលឿនលើសកំណត់ ឬវ៉ាប្រជែងនៅលើផ្លូវ តូចចង្អៀត និងនៅតាមទីប្រជុំននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន»។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញបានកើតឡើងចំនួន១៤ករណី បង្កឱ្យមនុស្ស១០នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ចំណែករបាយការណ៍ចុងក្រោយរយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦កញ្ញា ដែលចេញផ្សាយដោយនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន ១៤៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៨៥ នាក់ រងរបួសសរុប ចំនួន ២៤៦នាក់ ក្នុងនោះរបួសធ្ងន់ ១៥៦នាក់ និងរបួសស្រាល ចំនួន ៩០នាក់ ៕

 

Share

Image
Image
Image