loader

កូរ៉េខាងជើងបាញ់កាំជ្រួចហោះរំលងប្រទេសជប៉ុនហើយ

រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចអន្ដរទ្វីបមួយគ្រាប់ទៀតហើយ ដោយហោះរំលងប្រទេសជប៉ុន ទោះបីជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ ។

តាមរដ្ឋាភិបាលកូរ៉េខាងត្បូង កាំជ្រួចនោះបានហោះកម្ពស់ ៧៧០គីឡូម៉ែត្រ ហើយវាបានហោះបានរយៈចម្ងាយ ៣៧០០គីឡូម៉ែត្រ ដែលបានធ្លាក់ទៅលើសមុទ្រភាគខាងជើងនៃប្រទេសជប៉ុន បន្ទាប់ពីបានហោះរំលងប្រទេសជប៉ុនរួចហើយនោះ ។

តាមប្រភពដដែល កាំជ្រួចនេះ វាហោះរំលងកោះ ហុកកៃដូ ដែលពីមុនកូរ៉េខាងជើងបានបាញ់កាំជ្រួចរបស់ខ្លួនធ្លាក់ក្បែរកោះនោះម្ដងហើយ។ រដ្ឋាភិបាលជប៉ុនបានប្រកាសថ្កោលទោសយ៉ាងខ្លាំងហើយចាត់ទុកថា ជាការគំរាមកំហែងមួយដែលមិនអាចទទួលយកបាន។

តាមប្រភពដដែលនេះ កូរ៉េខាងជើងបានបាញ់កាំជ្រួចមួយលើកទៀតនេះ គឺនៅម៉ោងប្រមាណ ៧ព្រឹក នៅថ្ងៃសុក្រ ទី ១៥ កញ្ញា នេះ ។

កាលពីថ្ងៃទី ២៩ សីហា កូរ៉េខាងជើងបានបាញ់កាំជ្រួចនេះម្ដងរួចមកហើយ ដោយវាហោះបាន ២៧០០គីឡូម៉ែត្រ កំពស់ ៥៥០គីឡូម៉ែត្រ។

ក្រុងព្យុងយ៉ាងបានប្រកាសថា ការដាក់ទណ្ឌកម្មថ្មីៗទៀតពីសំណាក់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកមិនអាចទប់ស្កាត់ផែនការរបស់កូរ៉េខាងជើងបានទេក្នុងការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ៕BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x